ព័ត៍មាន

ពិធី​មិទ្ទិញជួយ​ជ្រោម​ជ្រែងទិវាពិភពលោកគ្មានថ្នាំជក់ និងសប្តាហ៍ជាតិគ្មានថ្នាំជក់ឆ្នាំ ២០២៥

ពិធី​មិទ្ទិញជួយ​ជ្រោម​ជ្រែងទិវាពិភពលោកគ្មានថ្នាំជក់ និងសប្តាហ៍ជាតិគ្មានថ្នាំជក់ឆ្នាំ ២០២៥

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ឧសភា នៅទីក្រុង Da Nang មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានសម្របសម្រួលជាមួយមូលនិធិបង្ការទប់ស្កាត់គ្រោះថ្នាក់នៃថ្នាំជក់ - ក្រសួងសុខាភិបាល បានរៀបចំពិធីមិទ្ទិញដើម្បីជួយជ្រោមជ្រែងទិវាពិភពលោកគ្មានថ្នាំជក់ ថ្ងៃទី ៣១ ឧសភា និងសប្តាហ៍ជាតិគ្មានថ្នាំជក់ចាប់ពីថ្ងៃទី ២៥-៣១ ឧសភា ដោយប្រធានបទ "លាតត្រដាងភាពទាក់ទាញក្លែងក្លាយ"។

ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Minh Triet លេខាមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានឲ្យដឹងថា សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានសម្របសម្រួលជាមួយវិស័យសុខាភិបាលអនុវត្តខ្លឹមសារនិងដំណោះស្រាយជាច្រើន ដើម្បីជំរុញខ្លាំងនូវការផ្សព្វផ្សាយពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃថ្នាំជក់ និងច្បាប់ស្តីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ពីថ្នាំជក់ ចំពោះកម្មាភិបាល សមាជិកសម្ព័ន្ធយុវជន និងក្មេងជំទង់នីមួយៗ។

“ពិធីមិទ្ទិញថ្ងៃនេះ គឺសំដៅឆ្ពោះទៅសហគមន៍ ជាពិសេសយុវវ័យ ដោយមានសារគ្មានផ្សែងបារី សូម្បីតែអ្នកដែលធ្លាប់ជក់ក៏ឈប់ប្រើប្រាស់ថ្នាំជក់ផងដែរ។ លើសពីនេះ យើងបានលើកទឹកចិត្តនិងរៀបចំសកម្មភាពកីឡា វប្បធម៌ និងសិល្បៈបន្ថែមទៀតសម្រាប់យុវជនឱ្យចូលរួម ដោយគោលដៅចុងក្រោយគឺកាត់បន្ថយលទ្ធភាពប្រើប្រាស់ថ្នាំជក់ និងសារធាតុញៀនផ្សេងទៀតសម្រាប់យុវជន”។

ការរត់ប្រណាំងតាមអ៊ីនធឺណិត "យុវជនវៀតណាមនិយាយថាទេចំពោះថ្នាំជក់ និងបារីអេឡិចត្រូនិក"។ រូបថត៖ VOV

បន្ទាប់ពីពិធីមិទ្ទិញនេះ មជ្ឈិមសម្ព័ន្ធយុវជនបានរៀបចំការរត់ប្រណាំងតាមអ៊ីនធឺណិត "យុវជនវៀតណាមនិយាយថាទេចំពោះថ្នាំជក់ និងបារីអេឡិចត្រូនិក" ដោយមានការចូលរួមពីសមាជិកសម្ព័ន្ធយុវជនចំនួន ១០០០នាក់។ ការប្រណាំងនេះ ត្រូវបានធ្វើឡើងនៅលើកម្មវិធី Strava ចាប់ផ្តើមពីថ្ងៃទី ២៦ ឧសភា ដល់ថ្ងៃទី ២៦ ខែមិថុនា សម្រាប់ប្រជាជនវៀតណាមគ្រប់វ័យអាយុ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.