ព័ត៍មាន

ពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវ ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី

ពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវ ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី

(VOVWORLD) - នាព្រឹកថ្ងៃទី២៣ ខែតុលា (ម៉ោងក្នុងស្រុក) ពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្សលោក តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅទីលាន St. Alexander Nevski ក្នុងទីក្រុង Sofia (ប៊ុលហ្គារី)។ ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev និងលោកជំទាវ បានធ្វើជាអធិបតីនៃពិធីនេះ។

ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី លោក Rumen Radev និងអគ្គលេខាបក្ស លោក តូ ឡឹម ត្រួតពលកងកិត្តិយស។ រូបថត៖ Van Hieu/VOV

រថយន្តដឹកអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវបានបើកចូលទីលាន St. Alexander Nevski នៅចំពោះមុខការស្វាគមន៍យ៉ាងឱឡារិកពីក្រុមពិធីការយោធា និងក្រុមតន្ត្រីយោធា។ ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី លោក Rumen Radev និងលោកជំទាវបានស្វាគមន៍លោកអគ្គលេខាបក្សលោក តូ ឡឹម និងលោកជំទាវ ដោយចាប់ដៃស្វាគមន៍ ហើយអញ្ជើញអគ្គលេខាបក្សនិងលោកជំទាវ ដើរលើកម្រាលព្រំក្រហមទៅកាន់ទីតាំងកិត្តិយស។ ប្រធានកងកិត្តិយសបានស្វាគមអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវមកបំពេញទស្សនកិច្ចនៅប៊ុលហ្គារី។ ក្នុងបរិយាកាសដ៏ឧឡារិក ក្រុមតន្រ្តីយោធាបានលេងបទភ្លេងជាតិវៀតណាម និងប៊ុលហ្គារី។

អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវ រួមជាមួយប្រធានាធិបតី លោក Rumen Radev និងលោកជំទាវនៅទីតាំងកិត្តិយស។ រូបថត៖ Van Hieu/VOV

បន្ទាប់មក មេដឹកនាំទាំងពីររូបបានឧទ្ទេសនាមគណៈប្រតិភូផ្លូវការនៃប្រទេសទាំងពីរចូលរួមពិធីបដិសណ្ឋារកិច្ច។ អគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី លោក Rumen Radev បានត្រួតពលកងកិត្តិយស។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវ រួមជាមួយប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារីលោក Rumen Radev និងលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធទាហានមិនស្គាល់អត្តសញ្ញាណកម្ម នៅស្តូបអនុស្សាវរីយ៍ទាហានអត្តសញ្ញាណកម្ម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.