ព័ត៍មាន

ពិធីទទួលស្វាគមន៍អគ្គទេសាភិបាលអូស្ត្រាលីក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

ពិធីទទួលស្វាគមន៍អគ្គទេសាភិបាលអូស្ត្រាលីក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក លឿង គឿង និងភរិយា បានរៀបចំពិធីទទួលស្វាគមន៍អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាម។

ប្រធានរដ្ឋ លោក លឿង គឿង និងអគ្គទេសាភិបាលអូស្ត្រាលី Sam Mostyn ឈរនៅលើវេទិកា។ ក្រុមតន្រ្តីយោធាលេងភ្លេងជាតិនៃប្រទេសទាំងពីរ(រូបថត៖ VOV)

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿងនិងភរិយា អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn និងស្វាមីបានអញ្ជើញមកដល់ទីក្រុងហាណូយដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា។ នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក លឿង គឿង និងភរិយា បានរៀបចំពិធីទទួលស្វាគមន៍អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។

ក្នុងការប្រគុំតន្ត្រីស្វាគមន៍ លោកប្រធានរដ្ឋលឿង គឿង បានអញ្ជើញអគ្គទេសាភិបាលអូស្ត្រាលីឡើងទៅកាន់វេទិកាកិត្តិយស។ ក្រុមតន្រ្តីយោធាបានលេងភ្លេងជាតិនៃប្រទេសទាំងពីរ។    បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីរបានណែនាំសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរដែលចូលរួមក្នុងពិធីស្វាគមន៍។ បន្ទាប់ពីពិធីស្វាគមន៍ លោកប្រធានរដ្ឋលឿង គឿង និងអគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរដំណើរការជំនួបពិភាក្សា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.