ព័ត៍មាន

ពិធីលើកតម្កើងយុវជនជឿនលឿន ធ្វើតាមការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ ទូទាំងប្រទេសលើកទី៨

ពិធីលើកតម្កើងយុវជនជឿនលឿន ធ្វើតាមការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ ទូទាំងប្រទេសលើកទី៨

(VOVWORLD) - ពិធីលើកតម្កើងត្រូវបានមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញរៀបចំឡើងកាល ពីថ្ងៃទី ១៧ ឧសភា នៅបណ្ឌិត្យសភាកម្មាភិបាលទីក្រុងហូជីមិញ (ខ័ណ្ឌ Binh Thanh)។

លោក Nguyen Trong Nghia លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណកម្មាធិការឃោសនាមជ្ឈិម និងចលនាមហាជនបានមានប្រសាសន៍ក្នុងពិធី (រូបថត៖ qdnd.vn)

នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃមហាសន្និបាតយុវជនជឿនលឿន ធ្វើតាមការបង្រៀនប្រដៅរបស់លោកប្រធានហូជីមិញ សំដៅឆ្ពោះទៅខួបលើកទី ១៣៥ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៥)។

អញ្ជើញចូលរួម និងថ្លែងមតិនៅពិធីនេះ លោក Nguyen Trong Nghia ប្រធានគណៈកម្មាធិការឃោសនានិងចលនាមហាជនមជ្ឈឹម បានបង្ហាញគោលបំណងថា យុវជនវៀតណាមតែងតែហាត់ពត់លត់ដំដោយឥតឈប់ ឈរ និងដាក់ចេញគោលដៅថ្មីដោយម្ចាស់ការ;  ធ្វើជាម្ចាស់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចាប់ផ្តើមអាជីវកម្មនិងការច្នៃប្រឌិត។ លោក Nguyen Trong Nghia បានអំពាវនាវឱ្យអាជ្ញាធរ នាយកដ្ឋាន ក្រសួង ស្ថាប័ន រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គម បន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សម្ព័ន្ធយុវជន ដើម្បីក្លាយជាដៃគូ និងជាកម្លាំងបម្រុងដ៏គួរឱ្យទុកចិត្តរបស់បក្ស៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.