ព័ត៍មាន

ពិធីបិទនិងប្រគល់ពានរង្វាន់មហោស្រពភាពយន្តអាស៊ីដាណាំង

ពិធីបិទនិងប្រគល់ពានរង្វាន់មហោស្រពភាពយន្តអាស៊ីដាណាំង

(VOVWORLD) - នាយប់ថ្ងៃទី ៥ កក្កដា ពិធីបិទនិងប្រគល់រង្វាន់នៃមហោស្រពភាពយន្តអាស៊ីដាណាំង (DANAFF) លើកទី ៣ បានប្រព្រឹត្តទៅនៅទីក្រុងដាណាំង។

កម្មវិធីសិល្បៈក្នុងពិធីបិទ និងប្រគល់រង្វាន់នៃមហោស្រពភាពយន្តអាស៊ី ដាណាំង លើកទី៣ (DANAFF) (រូបថត៖ VGP/Giang Thanh)

នៅក្នុងពិធីនេះ គណៈកម្មាធិការរៀបចំបានប្រគល់ពានរង្វាន់ចំនួន ១២ ក្នុងប្រភេទចំនួនពីររួមមាន៖ ពានរង្វាន់ភាពយន្តអាស៊ីចូលរួមការប្រឡង ដែលសម្រេចដោយគណៈកម្មការភាពយន្តអាស៊ី; ពានរង្វាន់ភាពយន្តវៀត ណាម ចូលរួមការប្រឡង សម្រេចដោយគណៈវិនិច្ឆ័យភាពយន្តវៀតណាម។ លើសពីនេះ ក៏មានពានពានរង្វាន់រិះគន់សម្រាប់ភាពយន្តអាស៊ី ក្នុងកម្មវិធី “ភាពយន្តបែប Panorama អាស៊ី” និងពានរង្វាន់ទស្សនិកជន សម្រាប់ភាពយន្តវៀតណាមដែលទស្សនិកជនពេញនិយម។

ពានរង្វាន់ NETPAC សម្រាប់ភាពយន្ដវៀតណាមឆ្នើមត្រូវបានប្រគល់ជូនដល់ខ្សែភាពយន្ត "Chi Dau" របស់អ្នកដឹកនាំរឿង ឃឿង ង៉ុក។

នៅក្នុងពានរង្វាន់ភាពយន្តអាស៊ីចូលរួមការប្រឡង ពានរង្វាន់ពិសេសរបស់គណៈមេប្រយោគ ត្រូវបានប្រគល់ជូនដល់ខ្សែភាពយន្ត Don't cry butterfly ដោយវៀតណាម សិង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ីសហការផលិត។ ភាពយន្តអាស៊ីល្អបំផុតបានទៅខ្សែភាពយន្ត Deal at the Border មកពីប្រទេស កៀហ្ស៊ីស៊ីស្ថាន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.