ព័ត៍មាន

ពិធីបំផុសកម្មវិធីប្រកាសសហគ្រាសប្រកបដោយនិរន្តរភាពនៅវៀតណាម ឆ្នាំ ២០២៥

ពិធីបំផុសកម្មវិធីប្រកាសសហគ្រាសប្រកបដោយនិរន្តរភាពនៅវៀតណាម ឆ្នាំ ២០២៥

(VOVWORLD) - ពិធីបំផុសកម្មវិធីវាយតម្លៃ និងប្រកាសសហគ្រាសប្រកបដោយនិរន្តរភាពនៅវៀត ណាមឆ្នាំ ២០២៥ ក្រោមអធិបតីភាពរបស់សភា ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានប្រព្រឹត្តទៅនាព្រឹកមិញនៅទីក្រុងហាណូយ។

គណៈប្រតិភូចែករំលែកព័ត៌មានក្នុងពិធី (រូបថត៖ VOV)

ក្នុងពិធីនេះ លោក Nguyen Quang Vinh អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) ប្រធានក្រុមប្រឹក្សាធុរកិច្ចវៀតណាមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (VBCSD) បានឲ្យដឹងថា ឆ្នាំនេះមានសារៈសំខាន់ពិសេស ដោយគូសសញ្ញារយៈពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីសន្ទស្សន៍សហគ្រាសអភិវឌ្ឍន៍និរន្តរភាព (CSI)៖

ទិដ្ឋភាពនៃពិធី (រូបថត៖ VOV)

“ក្រមសន្ទស្សន៍សហគ្រាសនិរន្តរភាព  (CSI) តែងតែមានចលនា តែងតែត្រូវបានធ្វើបច្ចុប្បន្នភាពជានិច្ច។ សហគមន៍ធុរកិច្ចវៀតណាមបានចាប់ផ្តើមស៊ាំនឹងក្រុមសន្ទស្សន៍នេះ។ យើងធ្វើបច្ចុប្បន្នភាពសន្ទស្សន៍នេះដោយផ្អែកលើការសម្របសម្រួលជាមួយអ្នកជំនាញ ទីភ្នាក់ងារ នាយកដ្ឋាន និងវិស័យនានា ដូច្នេះសន្ទស្សន៍នេះអាចជ្រាបចូលកាន់តែជ្រៅ ទៅក្នុងសហគមន៍នៃសហគ្រាសធុនតូច និងមធ្យម សូម្បីតែសហគ្រាសខ្នាតតូចបំផុតក៏ដោយ។ ធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវ អាជីវកម្មប្រកបដោយនិរន្តរភាព ដើម្បីឱ្យអាជីវកម្មកាន់តែច្រើនឡើង អាចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ធ្វើអាជីវកម្មកាន់តែមានទំនួលខុសត្រូវជាង រួមចំណែកកាន់តែប្រសើរជាងសម្រាប់សង្គម”។

កម្មវិធីប្រកាស CSI ២០២៥ កំពុងទទួលយកឯកសារពីគ្រប់អាជីវកម្មគ្រប់ និងគ្រប់វិស័យ ហើយនឹងលើកដំកើងដល់កំពូលអាជីវកម្មប្រកបដោយនិរន្តរភាព ទាំង ១០០អង្គភាពផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.