ព័ត៍មាន

ពិធីបើកមហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី ៣៣ ត្រូវបានប្រារព្ធឡើងនៅយប់នេះ

ពិធីបើកមហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី ៣៣ ត្រូវបានប្រារព្ធឡើងនៅយប់នេះ

(VOVWORLD) - ពិធីបើកមហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី ៣៣ (Sea Games ៣៣) បានប្រារព្ធធ្វើឡើងនៅវលាម៉ោង ១៩និង៣០នាទី នាថ្ងៃទី ៩ ខែធ្នូ នៅពហុកីឡដ្ឋាន Rajamangala ទីក្រុងបាងកក ប្រទេសថៃ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃ លោក Atthakorn Sirilatthayakorn បានបញ្ជាក់ថា ជាមួយនឹងការសម្តែងពិសេស និងបច្ចេកវិទ្យាទំនើប  ថៃចង់ផ្ញើសារនៃសុភមង្គល ដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួនាទីភូមិសាស្ត្រកណ្តាលនៅក្នុងសហគមន៍អាស៊ាន។ សារ “យើងតែមួយ” នៅក្នុងពិធីបើកត្រូវបានសង្កត់ធ្ងន់ថា ជាការបញ្ជាក់ពីសាមគ្គីភាពជាមូលដ្ឋានគ្រឹះនៃសហគមន៍អាស៊ីអាគ្នេយ៍។ ពិធីបើកបានប្រមូលផ្តុំសិល្បករថៃល្បីៗជាច្រើនរូប រួមទាំងសមាជិកក្រុមចម្រៀង K-pop Got7 គឺ Kasidech Bhuwakul (ឈ្មោះលើឆាក BamBam)។ អតីតអត្តពលិកតេក្វាន់ដូនារីអាយុ ២៨ ឆ្នាំ និងជាម្ចាស់ជើងឯកអូឡាំពិកពីរសម័យកាល Panipak Wongpattanakit ត្រូវបានចាត់តាំងឱ្យទទួលខុសត្រូវក្នុងការកាន់ភ្លើងគុបចុងក្រោយ និងដុតបំភ្លឺនៅលើឆាក។

សូមគូសបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៣ បានធ្វើឡើងចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែធ្នូ ដោយប្រមូលផ្តុំអត្តពលិកជាង ៩.៣០០0 នាក់មកពី ១១ ប្រទេស ដោយប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន ៥០ និងខ្លឹមសារចំនួន ៥៧៤។  ប្រទេសវៀតណាមបានចូលរួមក្នុងការប្រកួតកីឡានេះជាមួយសមាជិកចំនួន ១.១៦៥ នាក់ រួមទាំងអត្តពលិកចំនួន ៨៤២ នាក់ ដែលប្រកួតប្រជែងក្នុងប្រភេទវិញ្ញាសារចំនួន ៤៧ និងការបែងចែកវិញ្ញាសារកីឡា។ នេះគឺជាការប្រកួតកីឡាស៊ីហ្គេមដ៏ធំបំផុតមួយទាក់ទងនឹងចំនួនអត្តពលិកវៀតណាម ដែលឆ្លុះបញ្ចាំងពីការវិនិយោគដ៏រឹងមាំ និងការរំពឹងទុកខ្ពស់ចំពោះសមិទ្ធផល និងភាពចាស់ទុំនៃកីឡាជាតិ។ គោលដៅរបស់ក្រុមគឺឈ្នះមេដាយមាសចំនួន ១១០ ជាមួយនឹងវិញ្ញាសារសំខាន់ៗដូចជា៖ អត្តពលកម្ម ហែលទឹក ចែវទូក ទូកកាណូ ចំបាប់ បាញ់កាំភ្លើង បាញ់ធ្នូ និងក្បាច់គុនផ្សេងៗទៀត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.