ព័ត៍មាន

ពិធីប្រគល់-ទទួលគុម្ពីរព្រះត្រៃបិដកអន្តរជាតិ៖ លើកតម្កើងបេតិកភណ្ឌព្រះពុទ្ធសាសនា រឹតបន្តឹងចំណងមិត្តភាពវៀតណាម-ថៃ

ពិធីប្រគល់-ទទួលគុម្ពីរព្រះត្រៃបិដកអន្តរជាតិ៖ លើកតម្កើងបេតិកភណ្ឌព្រះពុទ្ធសាសនា រឹតបន្តឹងចំណងមិត្តភាពវៀតណាម-ថៃ

(VOVWORLD) - កាលពីថ្ងៃទី ២០ ខែមេសា នៅវត្ត Hung Thanh ខេត្ត Nakhon Pathom (ប្រទេស ថៃ) ពិធីប្រគល់-ទទួលគម្ពីរព្រះត្រៃបិដកបាលីអន្តរជាតិកំណែឆ្នាំ២០២៥ ដែលចងក្រង ដោយព្រះរាជវង្សានុវង្សថៃ សម្រាប់ពុទ្ធសាសនានិកាយវៀតណាមនៅប្រទេសថៃ ដើម្បីត្រៀមរៀបចំឲ្យការប្រគល់ជាផ្លូវការដល់រដ្ឋវៀតណាម។

យោងតាមលោក Surathat Thajasuro ទីប្រឹក្សាកិត្តិយសនៃមូលនិធិព្រះ ត្រៃបិដកអន្តរជាតិ ប្រទេសថៃ និងវៀតណាមចែករំលែកបេតិកភណ្ឌវប្បធម៌រួម និងមានស្មារតីស្រឡាញ់សន្តិភាពដូចគ្នា។ ដូច្នេះហើយ គុម្ពីរព្រះត្រៃបិដកនេះ នឹងជានិមិត្តរូបដ៏លេចធ្លោនៃចំណងមិត្តភាព លើកកម្ពស់ការយល់ដឹងអំពីព្រះធម៌របស់ ព្រះពុទ្ធ នាំមកនូវសន្តិភាព និងវិបុលភាពយូរអង្វែងដល់វៀតណាម និងថៃ ក៏ដូចជា លើកតម្កើងគុណតម្លៃខាងបូព៌ាផងដែរ។
ការធ្វើឌីជីថលភាវូបនីយកម្មគុម្ពីរដោយប្រើឧបករណ៍បញ្ញាសិប្បនិមិត្ត សម្រាប់គុម្ពីរព្រះត្រៃបិដកនេះ នឹងត្រូវបានឧទ្ទេសនាមនៅក្នុងមហាពិធីវិសាខបូជា របស់អង្គការសហប្រជាជាតិ ដែលវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៅខែមិថុនាខាងមុខ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.