ព័ត៍មាន

ពិធីបុណ្យ STEAMese ឆ្នាំ ២០២៥ រួមចំណែកផ្សព្វផ្សាយបញ្ញាសិប្បនិម្មិតដល់សហគមន៍

ពិធីបុណ្យ STEAMese ឆ្នាំ ២០២៥ រួមចំណែកផ្សព្វផ្សាយបញ្ញាសិប្បនិម្មិតដល់សហគមន៍

(VOVWORLD) - នាថ្ងៃទី ១៩ ខែតុលា ពិធីបុណ្យ STEAMese ដែលជាពិធីបុណ្យ STEAM ប្រចាំឆ្នាំឈានមុខគេនៅវៀត ណាមត្រូវបានប្រារព្ធឡើងនៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ។

សិស្សានុសិស្សដែលចូលរួមពិធីបុណ្យ STEAMese ឆ្នាំ ២០២៥។
ជាមួយនឹងប្រធានបទ "AI សម្រាប់អ្នកទាំងអស់ គ្នា" ព្រឹត្តិការណ៍នេះបាននាំមកនូវសកម្មភាពទទួលបទពិសោធន៍ សិក្ខាសាលា និង ពានរង្វាន់ជាច្រើន ក្នុងគោលបំណងធ្វើឱ្យបញ្ញាសិប្បនិម្មិត (AI) ក្លាយជាសមត្ថភាព មូលដ្ឋាននៃយុគសម័យថ្មី។ ពិធីបុណ្យ STEAMese ឆ្នាំ ២០២៥ ត្រូវបានសហការ រៀបចំដោយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNICEF), មូលនិធិ STEAM សម្រាប់វៀតណាម សាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហាណូយ ស្ថានទូតអាមេរិកប្រចាំនៅវៀតណាម រួមជាមួយសហគ្រាសល្បីឈ្មោះ ជាច្រើនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបញ្ជាក់ពីកិត្យានុភាព និងឋានៈ អន្តរជាតិនៃគំនិតផ្តួចផ្តើមនេះ។
គណៈប្រតិភូ និងភ្ញៀវកិត្តិយសបានចែករំលែកអំពីស្ថានភាពទូទៅនិងគំនិត ផ្តួចផ្តើមជាក់ស្តែង ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថល លើកកំពស់សមត្ថភាពឌីជីថល សមត្ថភាព AI ទូទាំងប្រទេស និងលើកកម្ពស់ប្រៀបខ្លាំងនៃ AI សម្រាប់ការអភិវឌ្ឍរួម។ សកម្មភាពសំខាន់មួយទៀតក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូល AI គឺការប្រកួតកម្មវិធី AI ក្នុងការបង្រៀន និងរៀនសូត្រ ក្នុងបំណងចង់លើកតម្កើងគំនិតផ្តួចផ្តើម និងគំរូអនុវត្តន៍ AI របស់គ្រូបង្រៀន សិស្សានុសិស្ស និងសាលារៀន ព្រមទាំងបង្ហាញពីដំណោះស្រាយ ជាក់ស្តែងដែលអាចដាក់ឱ្យប្រើប្រាស់នៅក្នុងថ្នាក់រៀនតែម្ដង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.