ព័ត៍មាន

ពិធីបុណ្យផ្លូវសៀវភៅតេតឆ្នាំមមីអដ្ឋស័ក ២០២៦ រួមចំណែកដល់ការផ្សព្វផ្សាយវប្បធម៌អាន

ពិធីបុណ្យផ្លូវសៀវភៅតេតឆ្នាំមមីអដ្ឋស័ក ២០២៦ រួមចំណែកដល់ការផ្សព្វផ្សាយវប្បធម៌អាន

(VOVWORLD) - ពិធីបុណ្យផ្លូវសៀវភៅតេតឆ្នាំមមីអដ្ឋស័ក ២០២៦ ដែលមានប្រធានបទ "និទាឃឃរដូវ - រឹងមាំបោះជំហានស្ទុះឈានទៅមុខ" បានបើកនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ នៅទីក្រុងហូជីមិញ។

នេះគឺជាចំណុចជួបជុំវប្បធម៌ដ៏ពិសេសមួយ ដែលមានគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយវប្បធម៌អាននៅទីក្រុងហូជីមិញ។

អ្នកទស្សនានៅពិធីបុណ្យផ្លូវសៀវភៅបុណ្យតេតឆ្នាំ ២០២៦។ (រូបថត៖ /TTXVN)

ជាលើកដំបូង ពិធីបុណ្យផ្លូវសៀវភៅតេតឆ្នំាមមីអដ្ឋស័ក ២០២៦ នឹងត្រូវបានអនុវត្តក្នុងពេលដំណាលគ្នានៅទីតាំងបីគឺ ផ្លូវឡេឡយ (សង្កាត់សៃហ្គន) ឧទ្យានទីក្រុងថ្មី (សង្កាត់ប៊ិញយឿង) និងផ្ទះប្រពៃណីបដិវត្តន៍ (សង្កាត់វូងតៅ)។ ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ ព្រឹត្តិការណ៍ និងសកម្មភាពជាង ៨០ ត្រូវបានរៀបចំឡើង រួមទាំងកម្មវិធីសំខាន់ៗចំនួន ១៥ លើឆាក ការតាំងពិព័រណ៍តាមប្រធានបទចំនួន ២០ សិក្ខាសាលាជាង ៣០ និងសកម្មភាពពិសោធន៍នៅតាមស្តង់ និងកម្មវិធីពិសេសប្រហែល ១៥ នៅផ្លូវសៀវភៅង្វៀនវ៉ាន់ប៊ិញ និងធូឌឹក។

បន្ទាប់ពីពិធីបើក  ប្រជាជន និងអ្នកទេសចរបានទៅទស្សនាផ្លូវសៀវភៅដោយក្តីរីករាយ។ លោក ត្រឹន ថាញ់ ប៊ិញ ជាអ្នករស់នៅទីក្រុងហូជីមិញ បានសំណេះសំណាលថា៖

“តាមគំនិតរបស់ខ្ញុំ វប្បធម៌អានល្អជាងអ៊ីនធឺណិត។ ការពិតដែលថា ផ្លូវសៀវភៅទីក្រុងហូជីមិញនៅតែបន្តដំណើរការជារៀងរាល់ឆ្នាំបែបនេះ គឺជាការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់ទីក្រុងហូជីមិញ ពីព្រោះ នឹងអភិវឌ្ឍវប្បធម៌អានសម្រាប់យុវជនជំនាន់ក្រោយ”។

ពិធីបុណ្យផ្លូវសៀវភៅតេតឆ្នាំមមីអដ្ឋស័ក ២០២៦  ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែកុម្ភ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.