ព័ត៍មាន

ពង្រឹងទំនាក់ទំនងចិន-សហភាពអឺរ៉ុបឲ្យកាន់តែស៊ីជម្រៅ

ពង្រឹងទំនាក់ទំនងចិន-សហភាពអឺរ៉ុបឲ្យកាន់តែស៊ីជម្រៅ

(VOVWORLD) - កិច្ចប្រជុំកំពូលចិន-សហភាពអឺរ៉ុបលើកទី ២៥ បានប្រព្រឹត្តទៅនាថ្ងៃទី ២៤ កក្កដា នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង ប្រទេសចិន ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីចិន លោក Li Qiang ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa និងប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បាននិយាយថា ក្នុងរយៈពេល ៥០ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងចិន-EU បានបង្ហាញនូវការអភិវឌ្ឍជារួមប្រកបដោយស្ថិរភាព និងទទួលបានលទ្ធផលល្អ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃភាគីទាំងពីរ។ ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញម្តងហើយម្តងទៀតថា នៅពេលដែលមានការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការបើកចំហចំពោះគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុបប្រព្រឹត្តទៅដោយរលូន និងនាំមកនូវផលប្រយោជន៍។ ផ្ទុយទៅវិញ នៅពេលដែលមានការផ្តាច់ខ្លួន និងការរំខាននៅក្នុងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងនៅទ្រឹង និងបង្កគ្រោះថ្នាក់ដល់ភាគីទាំងពីរ។

កិច្ចប្រជុំកំពូលចិន-សហភាពអឺរ៉ុបលើកទី២៥ បានប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកក្កដា នៅទីក្រុងប៉េកាំង ប្រទេសចិន។ រូបថត៖ ANDRES MARTINEZ CASARES/REUTERS

យោងតាមនាយករដ្ឋមន្ត្រី Li Qiang ប្រទេសចិននិងសហភាពអឺរ៉ុបមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយ និងមិនមានជម្លោះជាមូលដ្ឋានទេ។ មិនថាស្ថានភាពអន្តរជាតិមានការវិវឌ្ឍន៍យ៉ាងណានោះទេ ភាគីទាំងពីរគួរតែសហការ និងរក្សាភាពជាដៃគូ។ កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងចិន និងសហភាពអឺរ៉ុប មិនត្រឹមតែជាជម្រើសធម្មជាតិសម្រាប់ការអភិវឌ្ឍន៍របស់ភាគីនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្របតាមការរំពឹងទុករបស់សហគមន៍អន្តរជាតិផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.