ព័ត៍មាន

ពង្រឹងការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងអូស្ត្រាលី

ពង្រឹងការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងអូស្ត្រាលី

(VOVWORLD) - នាថ្ងៃទី ១៥ មិថុនា នៅរដ្ឋធានី Canberra ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានរៀបចំការបញ្ចាំងភាពយន្ត “ខ្ញុំឃើញផ្កាពណ៌លឿងលើស្មៅពណ៌បៃតង” និងការតាំងពិព័រណ៍រូបថតដ៏មានអត្ថន័យ ដោយទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករនិងបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីប្រទេសវៀតណាមដ៏ស្រស់ស្អាត។

ខ្សែភាពយន្តនេះនាំអ្នកទស្សនាឲ្យវិលត្រឡប់ទៅតំបន់ជនបទដ៏មនោរម្យ នៃប្រទេសវៀតណាម លាយឡំជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងទសវត្សរ៍ទី ៨០ នៃសតវត្សមុន។ ទន្ទឹមនឹងនោះ ការតាំងពិព័រណ៌រូបថតបង្ហាញស្នាដៃសិល្បៈរាប់សិបសន្លឹក ដែលបង្ហាញយ៉ាងរស់រវើកពីទេសភាពស្រស់ស្អាត និងប្រជាជនវៀតណាម ពីវាលស្រែដ៏ធំល្វឹងល្វើយ វិថីបុរាណ រហូតដល់សំណងស្ថាបត្យកម្មទំនើបនិងពេលវេលាពោពេញទៅដោយមនោសញ្ចេតនាក្នុងជិវភាពប្រចាំថ្ងៃ។ លើសពីនេះ អ្នកចូលរួមក៏ត្រូវបានឧទ្ទេសនាមនិងរីករាយជាមួយផលិតផលវៀតណាមមួយចំនួន ដែលមានដាក់លក់នៅតាមផ្សារទំនើបធំៗរបស់អូស្ត្រាលី ដូចជា ខ្នុរស្ងួត គ្រាប់ស្វាយចន្ទី ទឹកត្របែកនិងកាហ្វេ។ល។

ទស្សនិកជនទស្សនាខ្សែភាពយន្តវៀតណាម "ខ្ញុំឃើញផ្កាពណ៌លឿងនៅលើស្មៅពណ៌បៃតង"។ រូបថត៖ VNA

ព្រឹត្តិការណ៍នេះទទួលបានការលើកសរសើរពីអ្នកចូលរួម។ មនុស្សជាច្រើនបានសម្តែងការកោតសរសើរចំពោះទេសភាពស្រស់ស្អាតរបស់វៀតណាម និងមានបំណងចង់ស្វែងយល់បន្ថែមអំពីប្រទេសជាតិនិងប្រជាជននៅទីនេះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.