ព័ត៍មាន

ពង្រឹងសកម្មភាព​ពាណិជ្ជកម្មរវាងសហគ្រាសពាណិជ្ជកម្មកសិផលវៀតណាម-ចិន

ពង្រឹងសកម្មភាព​ពាណិជ្ជកម្មរវាងសហគ្រាសពាណិជ្ជកម្មកសិផលវៀតណាម-ចិន

(VOVWORLD) - សន្និសីទជួញដូរពាណិជ្ជកម្មសហគ្រាសពាណិជ្ជកម្មកសិផលវៀតណាម-ចិនបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ៥ សីហា នៅទីក្រុងប៉េកាំង(ចិន) ក្នុងគោលបំណងនាំទំនិញវៀតណាម ជាពិសេសកសិផល និងជលផលជ្រៀតចូលតំបន់ភាគខាងជើង និងកណ្តាលនៃប្រទេសចិន។

សន្និសីទបានទាក់ទាញការយកចិត្តទុកដាក់ និងការចូលរួមរបស់អ្នកចែកចាយ អ្នកលក់រាយ និងអ្នកនាំចូលកសិផល ជលផល និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើននៅក្នុងប្រទេសចិន។ រូបថត៖ VOV/ប៉េកាំង

នេះជាលើកទីមួយហើយ ដែលព្រឹត្តិការណ៍មានទ្រង់ទ្រាយធំស្តីពីពាណិជ្ជកម្មនិងម៉ាក់សម្គាល់ភូមិសាស្ត្រ និងម៉ាកយីហោកសិ-ជលផលវៀតណាម ត្រូវបានរៀបចំឡើងដោយស្ថានទូតនិងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅទីក្រុងប៉េកាំង។ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ មានតំណាងសហគ្រាសជាង ៤០ ក្នុងការចែកចាយ ការលក់រាយ អ្នកនាំចូលកសិផល ចំណីអាហារ និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាម និងចិន។

លោក Nong Duc Lai ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅចិន។ រូបថត៖ VOV/ប៉េកាំង

ថ្លែងមតិក្នុងសន្និសីទ លោក Nong Duc Lai ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅចិនបានឲ្យដឹងថា៖

“សកម្មភាពនេះគឺសំដៅធ្វើអាជីវកម្មនិងពង្រីកទីផ្សារទៅភាគខាងជើងប្រទេសចិនដែលពោពេញទៅដោយសក្តានុពល និងមានតម្រូវការខ្ពស់។ លើសពីនេះ គឺដើម្បីជួយដល់ប្រព័ន្ធលក់រាយ អ្នកនាំចូល និងអ្នកប្រើប្រាស់ចិនបានស្គាល់ម៉ាក់សម្គាល់ភូមិសាស្ត្រ និងម៉ាកយីហោរបស់វៀតណាម”។

 
តំណាងភាគីចិនលោក Tang GongMan នាយកមជ្ឈមណ្ឌលស្រាវជ្រាវផលិតផលស្រស់សម្រាប់ប្រព័ន្ធលក់រាយបានឲ្យដឹងថា៖ 
តំណាងភាគីចិនលោក Tang GongMan។  រូបថត៖ VOV/ប៉េកាំង

“មានអ្នកគ្រប់គ្រងការទិញចំនួន ៤ នាក់មកពី Pangdonglai បានមកទីនេះ ពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសកម្មភាពនេះ។ ជាពិសេស មេដឹកនាំ Wumart បានរៀបចំការណាត់ជួបជាមួយអ្នកផ្គត់ផ្គង់ផ្លែឈើ និងគ្រឿងសមុទ្រវៀតណាម ដើម្បីពិភាក្សាអំពីការបញ្ជាទិញ។ ចំពោះផ្លែធុរេនវិញ កាលពីមុនប្រជាជនចិនស្គាល់ តែ ផ្លែធុរេនថៃប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ផ្លែធុរេនវៀតណាមបានដណ្ដើមចំណែកទីផ្សារដ៏ធំមួយ ដោយមានអត្រាកំណើនខ្លាំងណាស់”។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងទីផ្សារនាំចេញនាំមុខគេរបស់វៀតណាម ជាពិសេសសម្រាប់មុខទំនិញកសិផល និងជលផល៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.