ព័ត៍មាន

ព្រឹទ្ធសភាអាមេរិកអនុម័ត​លើ​កញ្ចប់គោលនយោបាយផ្ទៃក្នុងដ៏ទូលំទូលាយរបស់ប្រធានាធិបតី Donald Trump

ព្រឹទ្ធសភាអាមេរិកអនុម័ត​លើ​កញ្ចប់គោលនយោបាយផ្ទៃក្នុងដ៏ទូលំទូលាយរបស់ប្រធានាធិបតី Donald Trump

(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា នៅទីក្រុងវ៉ាស៊ីនតោន ព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋបានអនុម័តលើកញ្ចប់គោលនយោបាយផ្ទៃក្នុងដ៏ទូលំទូលាយរបស់លោកប្រធានាធិបតី Donald Trump ជាមួយនឹងអត្រាប្រកៀកប្រកិតគ្នា គឺសម្លេងគាំទ្រចំនួន ៥១ និងសម្លេងប្រឆាំងចំនួន៥០។

សម័យប្រជុំបោះឆ្នោតរបស់ព្រឹទ្ធសភាអូសបន្លាយរយៈពេលជាង ២៤ម៉ោង ក្នុងនោះ សមាជិកព្រឹទ្ធសភាបានបោះឆ្នោតលើសំណើរការកែប្រែជាច្រើនចំពោះសេចក្តីព្រាងច្បាប់នេះ។

លទ្ធផលបោះឆ្នោតនាថ្ងៃទី ១ ខែកក្កដា គឺជាជ័យជម្នះផ្នែកនីតិបញ្ញត្តិដ៏សំខាន់សម្រាប់គណបក្សសាធារណរដ្ឋ ដែលរំពឹងថានឹងក្លាយទៅជាចំណុចកណ្តាលនៃអាណត្តិទីពីររបស់លោកប្រធានាធិបតី Donald Trump និងកំណត់តួនាទីរបស់រដ្ឋាភិបាលសហព័ន្ធឡើងវិញ។

អគារកាពីតូល សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ។ រូបថត៖ THX/TTXVN

សេចក្តីព្រាងច្បាប់នេះ រួមទាំងការពន្យារពេលការកាត់បន្ថយពន្ធពីអាណត្តិដំបូងរបស់លោកប្រធានាធិបតី Trump ក្នុងឆ្នាំ ២០១៧; បង្កើនមូលនិធិសម្រាប់កងទ័ព; អនុវត្តផែនការរបស់លោកប្រធានាធិបតី Trump ក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍និងការនិរទេសជាបន្តបន្ទាប់; កាត់បន្ថយថវិកា ១ ពាន់ពាន់លានដុល្លារ ពី Medicaid (កម្មវិធីធានារ៉ាប់រងសុខភាពសហព័ន្ធសម្រាប់ជនមានប្រាក់ចំណូលទាប ជនពិការ និងកម្មវិធីថែទាំសុខភាពជាច្រើនទៀត); ការកាត់បន្ថយយ៉ាងខ្លាំងចំពោះកម្មវិធីជំនួយស្បៀងអាហារ (SNAP) និងការផ្តល់មូលនិធិថាមពលស្អាត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.