ព័ត៍មាន

ឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញទៅជាដៃគូយុទ្ធសាស្ត្រ

ឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញទៅជាដៃគូយុទ្ធសាស្ត្រ

(VOVWORLD) - ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ទៅកាន់ប្រទេសប៉ូឡូញ មានអត្ថន័យសំខាន់ ដោយចាប់ផ្តើមបើកឆ្នាំអបអរសាទរទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ប៉ូឡូញ (១៩៥០-២០២៥) បង្កើតកម្លាំងចលករថ្មីដើម្បីនាំទំនាក់ទំនងមិត្តភាព និងពហុភាគី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាព។

នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នៅថ្ងៃទី ១៦ មករា (ម៉ោងក្នុងស្រុក) នៅទីក្រុង Warsaw ប្រទេសប៉ូឡូញ។ លោកនាយករដ្ឋមន្ត្រី Donald Tusk ក៏បានសង្កត់ធ្ងន់ថា វៀតណាមតែងតែជាមិត្តប្រពៃណីនិងយូរអង្វែងរបស់ប៉ូឡូញ ហើយបច្ចុប្បន្នជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់ៗ របស់ប៉ូឡូញនៅអាស៊ីអាគ្នេយ៍។

ជំនួបពិភាក្សារវាងគណៈប្រតិភូរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលប៉ូឡូញ។ រូបថត៖ VOV

នៅក្នុងជំនួបពិភាក្សាការងារ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើទៅលោកនាយករដ្ឋមន្ត្រី Donald Tusk នូវបណ្ដាវិធានការដោយផ្តោតសំខាន់ទៅលើការពង្រឹងទំនុកចិត្តនយោបាយ ឆ្ពោះទៅបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រ; ធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងទ្វេភាគី ខិតខំនាំមកនូវទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានឆាប់ដល់ ៥ ពាន់លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរដ្ឋាភិបាលប៉ូឡូញបន្តសម្របសម្រួល សហគមន៍ជនវៀតណាមនៅប៉ូឡូញដើម្បីធ្វើសមាហរណកម្មក្នុងសង្គមមូលដ្ឋាន រួមចំណែកអភិវឌ្ឍន៍ប្រទេសប៉ូឡូញ ក៏ដូចជាទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងនោះមានការទទួលស្គាល់សហគមន៍ជនវៀតណាមនៅប៉ូឡូញជាសហគមន៍ជនជាតិភាគតិចមួយនៅប៉ូឡូញផងដែរ។

ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនលើវិស័យការទូត និងពលកម្ម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.