ព័ត៍មាន

ឆ្នាំ ២០២៦៖ ចំណាយថវិការជិត ៤ ពាន់លានដុល្លារអាមេរិកសម្រាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

ឆ្នាំ ២០២៦៖ ចំណាយថវិការជិត ៤ ពាន់លានដុល្លារអាមេរិកសម្រាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការអភិវឌ្ឍវិទ្យា សាស្ត្រ និងបច្ចេកវិទ្យាឱ្យមានល្បឿនលឿន រឹងមាំ ប៉ុន្តែមាននិរន្តរភាព ហើយអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ប៉ុន្តែមានសុវត្ថិភាព។

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញថ្លែងមតិបិទកិច្ចប្រជុំលើកទី ៥ នៃគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងគម្រោងការលេខ ០៦  (រូបថត៖ VGP/Nhat Bac)

អញ្ជើញថ្លែងមតិសន្និដ្ឋានបញ្ចប់កិច្ចប្រជុំលើកទី ៥ នៃគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងគម្រោងទី ៦ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងចំណាយថវិកាប្រហែល ៩៥ ពាន់ពាន់លានដុង (ប្រហែល ៣,៧ ពាន់លានដុល្លារអាមេរិក) នៃថវិកាឆ្នាំ ២០២៦ សម្រាប់ភារកិច្ចនេះ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឱ្យមានល្បឿន លឿន រឹងមាំ ប៉ុន្តែមាននិរន្តរភាព ហើយអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ប៉ុន្តែមានសុវត្ថិភាព។

ក្នុងរយៈពេលថ្មីៗនេះ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ប្រទេសវៀតណាមមានការផ្លាស់ប្តូរវិជ្ជមានជាច្រើន។ វៀតណាមរក្សាតំណែងរបស់ខ្លួននៅចំណាត់ថ្នាក់លេខ ៤៤/១៣៩ ប្រទេស នៅក្នុងសន្ទស្សន៍នវានុវត្តន៍សកលក្នុងឆ្នាំ ២០២៥។ ប្រទេសវៀតណាមបានឈានដល់កំពូលលេខ ១៣នៅលើពិភពលោក ទាក់ទងនឹងល្បឿនអ៊ីនធឺណិត។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង មូលដ្ឋាន ទីភ្នាក់ងារ និងអង្គភាពនានាផ្តោតលើការបញ្ចប់មូលដ្ឋានទិន្នន័យនៅឆ្នាំ ២០២៥។ លើកកម្ពស់តួនាទីរបស់ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍; កសាងសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីពលរដ្ឋឌីជីថល សង្គមឌីជីថល រដ្ឋាភិបាលឌីជីថល។

"ជាពិសេសការកសាងមូលដ្ឋានទិន្នន័យសម្រាប់ក្រសួង សាខា និងមូលដ្ឋាន។ យើងត្រូវតែម្ចាស់ការក្នុងការបង្កើត និងបំពេញមូលដ្ឋានទិន្នន័យផ្ទាល់ខ្លួន ទើបប្រទេសទាំងមូលនឹងមានមូលដ្ឋានទិន្នន័យ និងមានភាពវៃឆ្លាតរបស់ក្រសួង សាខា ទីភ្នាក់ងារ និងអង្គភាព។ យើងត្រូវតែប្តេជ្ញាចិត្តធ្វើ កុំរង់ចាំអ្វីទៀត"។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៕

 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.