ព័ត៍មាន

ចិនចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសជានិច្ច

ចិនចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសជានិច្ច

(VOVWORLD) - នាយប់ថ្ងៃទី ២៦ ខែកញ្ញា នៅទីក្រុងហាណូយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាមលោក Le Hoai Trung បានអញ្ជើញ ចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីជប់លៀងអបអរសាទរខួបលើកទី ៧៦ ទិវាបង្កើត សាធារណរដ្ឋប្រជាមានិតចិន (១ តុលា ១៩៤៩ - ១ តុលា ២០២៥) ដែលរៀបចំដោយ ស្ថានទូតចិនប្រចាំនៅវៀតណាម។

លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាមលោក Le Hoai Trung បានអញ្ជើញចូលរួមពិធីជប់លៀងអបអរសាទរខួបលើកទី ៧៦ ទិវាបង្កើត សាធារណរដ្ឋប្រជាមានិតចិន។ (រូបថត៖ VOV)
ថ្លែងក្នុងពិធីជប់លៀង រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បាន អះអាងថា នាពេលខាងមុខ បក្ស រដ្ឋ និងប្រជាជនវៀតណាមត្រៀមខ្លួនជាស្រេច រួមជាមួយបក្ស រដ្ឋ និងប្រជាជនចិន ខិតខំប្រឹងប្រែងពង្រឹងថែមទៀតទំនាក់ទំនងដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍ចែក រំលែកអនាគតវៀតណាម-ចិនផងដែរ។
រីឯខ្លួនវិញ ភារធារីស្ថានទូតចិនប្រចាំនៅវៀតណាម លោក Wang Qun បាន សង្កត់ធ្ងន់ថា ចិនចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាទិសដៅអាទិភាពជានិច្ច នៅក្នុងគោលនយោបាយការទូតអ្នកជិតខាង។ លោក Wang Qun បានបញ្ជាក់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាម អនុវត្តន៍ការយល់ដឹងរួមកម្រិត ខ្ពស់ ហើយប្រកាន់ខ្ជាប់នូវទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរលើការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.