ព័ត៍មាន

ចិនអំពាវនាវឱ្យអង្គការសហប្រតិបត្តិការសៀងហៃ កែលម្អយន្តការឆ្លើយតបផ្នែកសន្តិសុខ

ចិនអំពាវនាវឱ្យអង្គការសហប្រតិបត្តិការសៀងហៃ កែលម្អយន្តការឆ្លើយតបផ្នែកសន្តិសុខ

(VOVWORLD) - ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសដែលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅមហាសាលប្រជាជននៅទីក្រុងប៉េកាំងរបស់ចិន កាលពីថ្ងៃទី ១៥ កក្កដា ប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់លើតួនាទីស្នូលរបស់ SCO ក្នុងការធានាសន្តិសុខក្នុងតំបន់ ហើយបានអំពាវនាវឱ្យមានការកែលម្អយន្តការឆ្លើយតបចំពោះការគំរាមកំហែង និងបញ្ហាប្រឈមផ្នែកសន្តិសុខដែលកាន់តែស្មុគស្មាញ នាបច្ចុប្បន្ន។

ក្រៅពីវិស័យសន្តិសុខ ប្រធានរដ្ឋចិនក៏បានអំពាវនាវឱ្យ SCO ដើរតួនាទីយ៉ាងសកម្មក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ប្រកបដោយយុត្តិធម៌ និងសមហេតុផលជាង ដោយផ្អែកលើគោលការណ៍ "រួមគ្នាពិគ្រោះយោបល់ រួមគ្នាកសាង រួមគ្នាទទួលផលប្រយោជន៍" ក្នុងការលើកកម្ពស់សកលភាវូបនីយកម្មសេដ្ឋកិច្ចតាមទិសដៅបរិយាប័ន្ន និងយុត្តិធម៌។

ប្រធានរដ្ឋចិនលោក Xi Jinping ជួបជាមួយរដ្ឋមន្ត្រីការបរទេសដែលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៥ ខែកក្កដា។ រូបថត៖ ក្រសួងការបរទេសចិន

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ បច្ចុប្បន្ន SCO មានប្រទេសសមាជិកចំនួន ១០ រួមមាន ចិន រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ង់ និងបេឡារុស្ស។ ប្រទេសចិនកាន់តួនាទីជាប្រធាន SCO នៅឆ្នាំនេះ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល SCO នៅថ្ងៃទី ៣១ ខែសីហា និងថ្ងៃទី ១ ខែកញ្ញា ខាងមុខ នៅទីក្រុង Tianjin ប្រទេសចិន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.