ព័ត៍មាន

ចក្រភពអង់គ្លេស បារាំងនិងអាល្លឺម៉ង់ ទាមទារឱ្យបញ្ចប់ជាបន្ទាន់ចំពោះគ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប

ចក្រភពអង់គ្លេស បារាំងនិងអាល្លឺម៉ង់ ទាមទារឱ្យបញ្ចប់ជាបន្ទាន់ចំពោះគ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប

(VOVWORLD) - ថ្នាក់ដឹកនាំនៃចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី ២៥ ខែកក្កដា ដោយអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់ចំពោះ "គ្រោះមហន្តរាយមនុស្សធម៌" នៅតំបន់ហ្គាហ្សាស្ទ្រីប។

កុមារប៉ាឡេស្ទីនទទួលបានជំនួយស្បៀងអាហារនៅទីក្រុងហ្គាហ្សា ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ (រូបថត៖ THX/TTXVN)

នៅក្នុងសេចក្តីថ្លែងការណ៍រួម នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Friedrich Merz បានអំពាវនាវឱ្យអ៊ីស្រាអែលលុបចោលជាបន្ទាន់នូវការរឹតបន្តឹងលើលំហូរជំនួយ ហើយអនុញ្ញាតឱ្យអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ក្រៅរដ្ឋាភិបាលអនុវត្តការងាររបស់ពួកគេដើម្បីការពារគ្រោះឥតឃ្លាននៅតំបន់ហ្គាហ្សាស្ទ្រីប។ មេដឹកនាំទាំងបីបានសង្កត់ធ្ងន់ថា តម្រូវការជាមូលដ្ឋានបំផុតរបស់ប្រជាពលរដ្ឋ រួមទាំងទឹកស្អាតនិងអាហារ ត្រូវតែឆ្លើយតបជាបន្ទាន់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.