ព័ត៍មាន

ចំនួនភ្ញៀវទេសចរទៅកាន់ទីក្រុង Hue កើនឡើងជាង ៧១%

ចំនួនភ្ញៀវទេសចរទៅកាន់ទីក្រុង Hue កើនឡើងជាង ៧១%

(VOVWORLD) - ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ទីក្រុង Hue បានស្វាគមន៍ភ្ញៀវទេសចរជាង ៤ លាននាក់ កើនឡើងជាង ៧១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលក្នុងនោះភ្ញៀវអន្តរជាតិមានចំនួនជាង ១,២ លាននាក់។

ការសម្តែងក្បាច់គុនជូនអ្នកទេសចរ (រូបថត៖ Le Hieu/VOV)

ចំនួនភ្ញៀវដែលស្នាក់នៅ Hue ក្នុងរយៈពេល ៧ ខែកន្លងមកនេះ ត្រូវបានប៉ាន់ប្រមាណថា មានចំនួនជិត ១,៥ លាននាក់ កើនឡើងជាង ២៣% ក្នុងរយៈពេលដូចគ្នានេះ។ កំណើនគួរឲ្យចាប់អារម្មណ៍នេះ គឺដោយសារព្រឹត្តិការណ៍ និងពិធីបុណ្យវប្បធម៌ទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដែលប្រារព្ធឡើងជាបន្តបន្ទាប់ ជាពិសេសគឺមហោស្រព Hue និងសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃឆ្នាំទេសចរណ៍ជាតិ ២០២៥ ដែល Hue ដែល Hue ទទួលរៀបចំ។ លោក Nguyen Thanh Binh អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង Hue បានឲ្យដឹងថា ទីក្រុងកំពុងជំរុញការផ្សព្វផ្សាយរូបភាព អភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មី ទាញយកអត្ថប្រយោជន៍ពីបេតិកភណ្ឌ រួមផ្សំនឹងកត្តាទំនើប ដើម្បីបង្កើនតម្លៃចំណាយរបស់ភ្ញៀវទេសចរ និងឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។

“ជាមួយនឹងព្រឹត្តិការណ៍ជាបន្តបន្ទាប់ ឥទ្ធិពលពីការអភិវឌ្ឍទេសចរណ៍ កំណើនសេវាកម្មល្អ សកម្មភាពដែលកើតឡើងបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសជាច្រើន។ យើងសង្ឃឹមថា ជាមួយនឹងឥទ្ធិពលបែបនេះ នៅឆ្នាំនេះ ទីក្រុង Hue នឹងសម្រេចបានគោលដៅទទួលភ្ញៀវទេសចរណ៍ប្រមាណ ៥,៥ លាននាក់”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.