ព័ត៍មាន

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថានបានកើនឡើងយ៉ាងខ្លាំង

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថានបានកើនឡើងយ៉ាងខ្លាំង

(VOVWORLD) - ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនាយប់ថ្ងៃទី៣១ ខែសីហា នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ២,២១៧នាក់ ខណៈដែលចំនួនអ្នករងរបួសក៏បានកើនឡើងដល់ជិត ៤,០០០នាក់ផងដែរ។

នេះជាតួលេខថ្មីបំផុត ដែលរដ្ឋតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានបានប្រកាសនាថ្ងៃទី ៤ កញ្ញា។ អ្នកស្លាប់និងរងរបួសភាគច្រើន ប្រមូលផ្តុំនៅក្នុងខេត្ត Kunar។

នៅថ្ងៃដដែល ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានបន្តកត់ត្រាការរញ្ជួយដីកម្រិត ៤.៧ រិចទ័រ នៅចម្ងាយប្រហែល ១៣ គីឡូម៉ែត្រភាគឦសាននៃទីក្រុង Jalalabad ខេត្ត Nangarhar ។

មុននោះ កាលពីថ្ងៃទី ៣១ ខែសីហា គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារលើប្រទេសអាហ្វហ្គានីស្ថាន ក្នុងខេត្តភ្នំ Kunar, Nangarhar និង Laghman នៅជិតព្រំដែនជាមួយប្រទេសប៉ាគីស្ថាន បណ្តាលឱ្យផ្ទះសម្បែងជាច្រើនខ្នងដួលរលំ ខណៈដែលប្រជាជនកំពុងដេក។ នេះគឺជាគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតនៅក្នុងប្រទេសក្រីក្រនេះ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងទៅ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.