ព័ត៍មាន

COP៣០៖ ប្រទេសជាង ៣០ ប្រឆាំងជំទាស់​​នឹងសេចក្តីព្រាងឯកសារ ដោយសារតែខ្វះផែនទីបង្ហាញផ្លូវដើម្បីលុបបំបាត់ឥន្ធនៈហ្វូស៊ីល

COP៣០៖ ប្រទេសជាង ៣០ ប្រឆាំងជំទាស់​​នឹងសេចក្តីព្រាងឯកសារ ដោយសារតែខ្វះផែនទីបង្ហាញផ្លូវដើម្បីលុបបំបាត់ឥន្ធនៈហ្វូស៊ីល

(VOVWORLD) - ប្រទេសជាង ៣០ នាថ្ងៃទី ២១ ខែវិច្ឆិកា បានចុះហត្ថលេខាលើលិខិតមួយប្រឆាំងជំទាស់នឹងសេចក្តីព្រាងឯកសារដែលដាក់ចេញដោយប្រទេសម្ចាស់ផ្ទះប្រេស៊ីលនៅក្នុងសន្និសីទលើកទី ៣០ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP30) ដែលបានធ្វើឡើងនៅទីក្រុង Be Le’m ។

នៅក្នុងសារលិខិតនេះ បណ្តាប្រទេសអឺរ៉ុប អាមេរិកឡាទីន អាស៊ី និងប្រទេសកោះប៉ាស៊ីហ្វិកជាច្រើនបានឲ្យដឹងថា មិនអាចទទួលយកលទ្ធផល COP ដែលខ្វះផែនទីបង្ហាញផ្លូវសម្រាប់ការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ និងមានសណ្តាប់ធ្នាប់នោះទេ។ ប្រទេសទាំងនេះក៏បានឲ្យដឹងថា សេចក្តីព្រាងបច្ចុប្បន្នមិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់លទ្ធផលនៃសន្និសីទដែលអាចទុកចិត្តបាននោះទេ។ យោងតាមសេចក្តីព្រាងថ្មីបំផុត ដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចទទួលបាន សេចក្តីព្រាងនេះមិនបាននិយាយអំពីឥន្ធនៈហ្វូស៊ីលនោះទេ ទោះបីនេះជាអាទិភាពមួយដែលត្រូវបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតដោយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Luiz Inacio Lula da Silva តាំងពីដើមសន្និសីទក៏ដោយ។

COP៣០ គ្រោងនឹងបញ្ចប់នៅថ្ងៃទី ២១ ខែវិច្ឆិកា ប៉ុន្តែគ្រោះអគ្គីភ័យមួយបានកើតឡើងនៅកន្លែងប្រជុំ បង្ខំឱ្យវគ្គពិភាក្សានៅថ្ងៃទី ២០ ខែវិច្ឆិកាត្រូវបញ្ចប់មុនកាលកំណត់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.