ព័ត៍មាន

ទេពកោសល្យវៀតណាមឆ្នាំ ២០២៥៖ ប្រភពដើមនៃផលិតផលបច្ចេកវិទ្យាឈានមុខគេ

ទេពកោសល្យវៀតណាមឆ្នាំ ២០២៥៖ ប្រភពដើមនៃផលិតផលបច្ចេកវិទ្យាឈានមុខគេ

(VOVWORLD) - នាថ្ងៃទី ១៩ ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវីធីបំផុសពានរង្វាន់ទេពកោសល្យវៀតណាមឆ្នាំ ២០២៥ លើវិស័យបច្ចេកវិទ្យាឌីជីថល ដោយប្រធានបទ “រលកបញ្ញាសិប្បនិម្មិត (AI) - ឱកាសនិងបញ្ហាប្រឈម”។

វាគ្មិនបានពិភាក្សានៅក្នុងសិក្ខាសាលា "បញ្ញាសិប្បនិម្មិតក្នុងបដិវត្តន៍បំប្លែងឌីជីថល" នារសៀលថ្ងៃទី ១៩ ឧសភា (រូបថត៖ Vietnam+)

ពានរង្វាន់ទេពកោសល្យវៀតណាមត្រូវបានផ្តួចផ្តើម និងរៀបចំដោយសមាគមវៀតណាមសម្រាប់ការលើកកម្ពស់ការអប់រំ។ សម្ព័ន្ធក្រុមហ៊ុនប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម (VNPT) គឺជាអ្នករៀបចំ និងឧបត្ថម្ភធំនៃពានរង្វាន់នេះ។

នៅឆ្នាំ ២០២៥ ពានរង្វាន់ទេពកោសល្យវៀតណាមនឹងត្រូវបានដាក់ឱ្យដំណើរការក្នុងវិស័យ៖ បច្ចេកវិទ្យាឌីជីថល; យុវជនច្នៃប្រឌិត;  វេជ្ជសាស្ត្រ ឧិសថសាស្ត្រ; កសិកម្ម; ធនធាននិងបរិស្ថាន; លើកទឹកចិត្តដល់ការសិក្សា - សិក្សាដោយខ្លួនឯងដើម្បីជោគជ័យ។ ក្នុងនោះ បច្ចេកវិទ្យាឌីជីថល គឺជាវិស័យស្នូលនៃពានរង្វាន់។ ពានរង្វាន់ទេពកោសល្យវៀតណាមឆ្នាំ ២០២៥ ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល រួមមានប្រព័ន្ធផលិតផលប្រកួតប្រជែងចំនួនពីរ៖ ប្រព័ន្ធផលិតផលបច្ចេកវិទ្យាឌីជីថលយថាទស្សន៍ និងប្រព័ន្ធផលិតផលបច្ចេកវិទ្យាឌីជីថលដែលទទួលបានជោគជ័យ។ នៅក្នុងប្រព័ន្ធផលិតផលបច្ចេកវិទ្យាឌីជីថលនីមួយៗ បេក្ខជននឹងមានឱកាសទទួលបានរង្វាន់លេខ ១ មានតម្លៃ ២០០ លានដុង; រង្វាន់លេខ ២ មានតម្លៃ ១០០ លានដុង និងរង្វាន់លេខ ៣ មានតម្លៃ ៥០ លានដុង។

ពេលវេលាទទួលអត្ថបទប្រឡង ក្នុងវិស័យបច្ចេកវិទ្យាឌីជីថលពីថ្ងៃទី ១៩ ខែឧសភា ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥។ ការវិនិច្ឆ័យចាប់ពីថ្ងៃទី ៥-៣០ ខែកញ្ញា។ ពិធីប្រគល់រង្វាន់នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ហើយនឹងផ្សាយផ្ទាល់តាមទូរទស្សន៍វៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.