ព័ត៍មាន

ធានាឲ្យសម័យប្រជុំលើកទី ១០ នៃរដ្ឋសភា នីតិកាលទី១៥ ដំណើរការប្រកបដោយជោគជ័យ

ធានាឲ្យសម័យប្រជុំលើកទី ១០ នៃរដ្ឋសភា នីតិកាលទី១៥ ដំណើរការប្រកបដោយជោគជ័យ

(VOVWORLD) - អញ្ជើញថ្លែងមតិបិទសម័យប្រជុំលើកទី ៤៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី ២៩ ខែកញ្ញា នៅទីក្រុងហាណូយ បន្ទាប់ពីបានធ្វើការអស់រយៈពេល ៥,៥ ថ្ងៃមក ប្រធានរដ្ឋសភា លោក ត្រឹម ថាញ់ មិន បានស្នើឱ្យស្ថាប័ននានា ប្រឹងប្រែងឆ្លៀតយករៀងរាល់ថ្ងៃនិងរៀងរាល់ម៉ោង ដើម្បីត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ១០ ដែលជាសម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី ១៥។

ទិដ្ឋភាពសន្និសីទ។ រូបថត៖ VOV

ក្នុងសម័យប្រជុំលើកទី ៤៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិនិត្យខ្លឹមសារចំនួន៣៤ ដោយផ្តោតសំខាន់លើការពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន១៣ ដែលកំពុងរៀបចំសម្រាប់ដាក់ជូនរដ្ឋសភាអនុម័តក្នុងសម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥។

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ថ្លែងមតិ។ រូបថត៖ VOV

សម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៥ នឹងប្រារព្ធនាថ្ងៃទី ២០ តុលា នៅទីក្រុងហាណូយ។ តាមគម្រោង ក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងពិចារណា និងអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចំនួនជិត ៥០ រួមទាំងសេចក្តីសម្រេចសំខាន់ៗជាច្រើន ដើម្បីរៀបចំរចនាសម្ព័ន្ធភ្លាមៗ នូវគោលនយោបាយថ្មីរបស់មជ្ឈិមស្តីពីអប់រំ សុខាភិបាល និងសមាហរណកម្មអន្តរជាតិ។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖

“ស្នើឲ្យស្ថាប័ននានា ត្រូវឆ្លៀតយកជាអតិបរមារៀងរាល់ថ្ងៃ រៀងរាល់ម៉ោង ហើយត្រូវធ្វើជាបន្ទាន់ក្នុងដំណាក់កាលចុងក្រោយ ប៉ុន្តែមិនត្រូវធ្វើសកម្មភាពក្នុងលក្ខណៈធ្វើឲ្យរួចពីដៃជាដាច់ខាត។ ត្រូវប្រាកដថា ឯកសារដែលបានដាក់ស្នើឡើងគឺពេញលេញ តឹងរ៉ឹង និងពិនិត្យយ៉ាងម៉ត់ចត់។ ថ្វីត្បិតតែបន្ទាន់ ប៉ុន្តែនីតិវិធីត្រូវតែធានាថា គុណភាពត្រូវតែដាក់ជួរមុខ ប្រសិនបើគុណភាពនៃច្បាប់ និងដំណោះស្រាយល្អ នោះគេនឹងដាក់ជូន ហើយក្នុងស្មារតីនៃច្បាប់ដែលកាត់បន្ថយនីតិវិធីសម្រាប់សម័យប្រជុំប៉ុណ្ណោះ។ ត្រូវតែធានាថា សម័យប្រជុំលើកទី១០ ត្រូវបានរៀបចំដោយជោគជ័យ”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.