ព័ត៍មាន

ធានាយុត្តិធម៌ក្នុងការទទួលបានការអប់រំ បន្តលើកកម្ពស់គុណភាពអប់រំ

ធានាយុត្តិធម៌ក្នុងការទទួលបានការអប់រំ បន្តលើកកម្ពស់គុណភាពអប់រំ

(VOVWORLD) - នេះជាចំណុចរួមនៃសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការអប់រំថ្នាក់មត្តេយ្យសិក្សាជាសកលសម្រាប់កុមារចាប់ពីអាយុ៣ដល់៥ឆ្នាំ; និងសេចក្តីព្រាង សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការលើកលែង និងឧបត្ថម្ភថ្លៃសិក្សាសម្រាប់ កុមារមត្តេយ្យសិក្សា សិស្សានុនិស្សនៃសាលាចំណេះទូទៅ និងអ្នកដែលសិក្សាកម្មវិធីអប់រំ ចំណេះទូទៅនៅតាមគ្រឹះស្ថានអប់រំក្នុងប្រព័ន្ធអប់រំជាតិ។

រដ្ឋមន្ត្រីក្រសួងអប់រំវៀតណាមលោក Nguyen Kim Son។ (រូបថត៖ Media រដ្ឋសភា)
សេចក្តីព្រាងច្បាប់ទាំងពីរនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងអប់រំវៀតណាមលោក Nguyen Kim Son បង្ហាញនៅចំពោះមុខ រដ្ឋសភានាព្រឹកថ្ងៃទី ២២ ឧសភា ក្នុងសម័យប្រជុំលើកទី ៩ នៃរដ្ឋសភានីតិកាលទី ១៥ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ អំពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការលើកលែង ការឧបត្ថម្ភថ្លៃសិក្សា សម្រាប់កុមារមត្តេយ្យសិក្សា សិស្សានុសិស្សនៃសាលាចំណេះទូទៅ និងអ្នកដែលសិក្សា កម្មវិធីអប់រំចំណេះទូទៅនៅតាមគ្រឹះស្ថានអប់រំក្នុងប្រព័ន្ធអប់រំជាតិ នោះ លោករដ្ឋមន្ត្រី Nguyen Kim Son បានឲ្យដឹងថា៖
“សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការលើកលែងថ្លៃសិក្សាសម្រាប់កុមារមត្តេយ្យសិក្សា សិស្សានុសិស្សនៃសាលាចំណេះទូទៅ និងអ្នកដែលសិក្សាកម្មវិធីអប់រំចំណេះទូទៅនៅតាមគ្រឹះស្ថានអប់រំសាធារណៈ; ជួយឧបត្ថម្ភថ្លៃសិក្សាសម្រាប់កុមារមត្តេយ្យ សិក្សា សិស្សានុសិស្សនៃសាលាចំណេះទូទៅ និងអ្នកដែលសិក្សាកម្មវិធីអប់រំចំណេះទូទៅនៅ តាមគ្រឹះស្ថានអប់រំឯកជន។ សំណើជួយឧបត្ថម្ភថ្លៃសិក្សាសម្រាប់កុមារមត្តេយ្យសិក្សា សិស្សានុសិស្សនៃសាលាចំណេះទូទៅ និងអ្នកដែលសិក្សាកម្មវិធីអប់រំចំណេះទូទៅនៅគ្រឹះស្ថាន អប់រំឯកជន គឺសំដៅបង្កើតភាពយុត្តិធម៌ក្នុងការទទួលបានការអប់រំ និងមិនដើរផ្ទុយនឹងបទ ប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងសេចក្ដីសន្និដ្ឋាន ក៏ដូចជាការដឹកនាំរបស់ការិ យាល័យនយោបាយ និងគណៈលេខា”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.