ព័ត៍មាន

ធ្លាក់​យន្តហោះដឹកមនុស្ស ២៤២នាក់ នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា

ធ្លាក់​យន្តហោះដឹកមនុស្ស ២៤២នាក់ នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា

(VOVWORLD) - ឧប្បត្តិហេតុធ្លាក់យន្តហោះមួយបានកើតឡើងនៅរសៀលថ្ងៃទី ១២ មិថុនា នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា។ យន្តហោះនៃក្រុមហ៊ុន Air India ដឹកមនុស្ស ២៤២នាក់ ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុង Ahmedabad បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើង។

យោងតាមព័ត៌មានបឋមពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ យន្តហោះ Boeing ៧៨៧ - ៨ Dreamliner លេខ AI-១៧១ របស់ក្រុមហ៊ុន Air India ដឹកអ្នកដំណើរ ២៣០ នាក់ និងក្រុមនាវិក ១២នាក់បានហោះចេញដំណើរពីអាកាសយានដ្ឋាន Ahmedabad នៅវេលាម៉ោង ១៣៖១០នាទី (ម៉ោងក្នុងស្រុក) ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Gatwick ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

រូបភាពនៅលើទូរទស្សន៍ឥណ្ឌាបានបង្ហាញពីការឆេះកំទេចកំទី និងផ្សែងខ្មៅហុយឡើងនៅជិតព្រលានយន្តហោះ។ មនុស្សជាច្រើននាក់ត្រូវបានបញ្ជូនចេញតាមរទេះរុញ ហើយដាក់ចូលក្នុងរថយន្តសង្គ្រោះ។

យោងតាមទិន្នន័យពីគេហទំព័រតាមដានជើងហោះហើរអនឡាញ FlighRadar24 នៅព្រឹកថ្ងៃទី ១២ មិថុនា យន្តហោះ Boeing ៧៨៧ បានធ្វើការហោះហើរពីរដ្ឋធានី New Delhi ទៅកាន់ទីក្រុង Ahmedabad ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.