ព័ត៍មាន

ធ្វើបច្ចុប្បន្នភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ គឺជាតម្រូវការបន្ទាន់ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍

ធ្វើបច្ចុប្បន្នភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ គឺជាតម្រូវការបន្ទាន់ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសន្និសីទអន្តរជាតិលើកទី៤ ស្តីពីហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍ (FfD4) នារសៀលថ្ងៃទី ១ ខែកក្កដា នៅទីក្រុង Seville ប្រទេសអេស្ប៉ាញ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Ho Duc Phoc បានចូលរួម និងថ្លែងសុន្ទរកថាសំខាន់នៅកិច្ចពិភាក្សាតុមូលលើប្រធានបទ “ធ្វើបច្ចុប្បន្នភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ”។

ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការធ្វើបច្ចុប្បន្នភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិមិនត្រឹមតែជាជម្រើសប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការបន្ទាន់ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍។ ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានលើកសំណើចំនួន ៥ រួមទាំងការកែទម្រង់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិឆ្ពោះទៅគោលដៅជាច្រើន មិនត្រឹមតែលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងបម្រើដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចតាមទិសនិរន្តរភាពទៀតផង; ជំរុញការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដើម្បីធានាបាននូវភាពយុត្តិធម៌ បរិយាប័ន្ន និងយកប្រជាជនជាមជ្ឈមណ្ឌល; កសាងយន្តការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាងរវាងបណ្តាប្រទេស ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ធានាលក្ខណៈបំពេញបន្ថែម និងសមតុល្យនៃធនធាន។

ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc ថ្លែងមតិក្នុងសម័យពិភាក្សា។ រូបថត៖ VGP/Tran Manh

នាព្រឹកថ្ងៃដដែល ថ្លែងមតិក្នុងកិច្ចពិភាក្សាពេញអង្គនៃសន្និសីទ FfD4 ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានស្នើបើកប្រភពហិរញ្ញវត្ថុដើម្បីបម្រើការអភិវឌ្ឍនៃកត្តាជំរុញកំណើនថ្មី ដូចជា៖ ការផ្លាស់ប្តូរបៃតង នវានុវត្តន៍ បរិវត្តកម្មឌីជីថល សេដ្ឋកិច្ចវិលជុំ ផ្តល់អាទិភាពលើប្រទេសកំពុងអភិវឌ្ឍន៍។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានជួបជាមួយអនុប្រធានាធិបតី តង់ហ្សានី លោក Philip Isdor Mpango; ទទួលជួបរដ្ឋមន្ត្រីសហគ្រាសខ្នាតតូច និងកិច្ចការពហុវប្បធម៌ អូស្ត្រាលី លោកស្រី Anne Aly ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.