ព័ត៍មាន

ទីក្រុង Da Nang ពន្លឿនល្បឿនក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ

ទីក្រុង Da Nang ពន្លឿនល្បឿនក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ

(VOVWORLD) - ទីក្រុង Da Nang កំពុងពន្លឿនដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នារបស់ខ្លួនក្នុងការក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតជាតិ និងជាទីក្រុងឆ្លាតវៃឈានមុខគេនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងការតម្រង់ទិស "ប្រតិបត្តិមុនជាងគេ ធ្វើជាគំរូ"។

លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អញ្ជើញថ្លែងមតិ (រូបថត៖ Vinh Thong-Long Phi/VOV)

នោះគឺជាព័ត៌មានត្រូវបាននាំចេញក្នុងសម័យប្រជុំការងាររវាង គណៈ ប្រតិភូក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងថ្នាក់ដឹកនាំទីក្រុង Da Nang ដើម្បីវាយតម្លៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីចំណុចទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី  ២៨ កក្កដា។

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំនេះ លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានអះអាងថា៖ “យើងមើលឃើញនូវស្មារតីត្រួសត្រាយផ្លូវរបស់ Da Nang ជាពិសេសថ្នាក់ដឹកនាំទីក្រុង។  ស្មារតីនេះក៏ធ្វើឱ្យក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងធុរកិច្ចបានប្រមូលផ្តុំនៅទីនេះ ដើម្បីបន្តរួមដំណើរជាមួយទីក្រុង បង្កើតឡើងភាពជោគជ័យជាបន្តបន្ទាប់។ ពីនោះរីកសាយភាយនៅទូទាំងប្រទេស បង្កើតឡើងរបកគំហើញសម្រាប់ប្រទេសជាតិ”។

លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រគល់វត្ថុអនុស្សាវរីយ៍ជូនថ្នាក់ដឹកនាំទីក្រុង Da Nang (រូបថត៖ Vinh Thong-Long Phi/VOV)

រីឯខ្លួនវិញ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា ទីក្រុងបានកំណត់វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យជាសសរស្តម្ភសំខាន់ទាំងបី ដើម្បីកសាងទីក្រុង Da Nang ទៅជាមជ្ឈមណ្ឌលច្នៃប្រឌិត ហិរញ្ញវត្ថុជាតិនិងការផ្លាស់ប្តូរឌីជីថលនៅអាស៊ីអាគ្នេយ៍៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.