ព័ត៍មាន

ទីក្រុង Da Nang បើកសម្ពោធមជ្ឈមណ្ឌល R&D អំពីបច្ចេកវិទ្យាខ្ពស់និងបន្ទះឈីបសឺមីកុងឌុកទ័រ

ទីក្រុង Da Nang បើកសម្ពោធមជ្ឈមណ្ឌល R&D អំពីបច្ចេកវិទ្យាខ្ពស់និងបន្ទះឈីបសឺមីកុងឌុកទ័រ

(VOVWORLD) - ទីក្រុង Da Nang ដាក់ចេញគោលដៅ ដល់ឆ្នាំ ២០៣០ នឹងមានវិស្វករយ៉ាងតិច ៥.០០០ នាក់នៅក្នុងវិស័យមីក្រូឈីប និង សឺមីកុងឌុកទ័រ ក្នុងនោះ នឹងមានវិស្វករ ឌីហ្សាញចំនួន ២.០០០នាក់ និងវិស្វករវេចខ្ចប់និងពិនិត្យសាកល្បងចំនួន ៣.០០០នាក់។

លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang (ពីឆ្វេង) ទៅទស្សនាការិយាល័យ FPT នៅទីក្រុង Da Nang  (រូបថត៖ VOV)

នោះគឺជាសំណើរបស់ថ្នាក់ដឹកនាំទីក្រុង ក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌល R&D  អំពីបច្ចេកវិទ្យាខ្ពស់ និងបន្ទះឈីបសឺមីកុងឌុកទ័រនៅមណ្ឌលផ្នែកទន់ Da Nang  លេខ ២  ដោយសម្ព័ន្ធក្រុមហ៊ុន FPT រៀបចំឡើងនាថ្ងៃទី ២៧ មីនា។

ថ្លែងក្នុងពិធីនេះ លោក Ho Ky Minh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា ទីក្រុងដាក់ចេញគោលដៅដល់ឆ្នាំ ២០៣០ សេដ្ឋកិច្ចឌីជីថលនឹងរួមចំណែកពី ៣៥-៤០% នៃ GRDP សរុបរបស់ទីក្រុង។ ក្នុងនោះ មីក្រូឈីបបញ្ញាសិប្បនិមិត្ត និង សឺមីកុងឌុកទ័រ គឺជាក្បាលម៉ាស៊ីនយុទ្ធសាស្ត្រមួយ ដែលជាគន្លឹះសម្រាប់ទីក្រុង Da Nang ដើម្បីបើកចេញច្រកទ្វារអនាគត។ ថ្នាក់ដឹកនាំទីក្រុង Da Nang រំពឹងថាមជ្ឈមណ្ឌល R&D បច្ចេកវិទ្យាខ្ពស់ និងសឺមីកុងឌុកទ័ររបស់ FPT នឹងក្លាយទៅជា "ថ្នាលបណ្តុះ" បច្ចេកវិជ្ជា ដែលអ្នកជំនាញវៀតណាម និងអន្តរជាតិ រួមដៃគ្នាបង្កើតផលិតផលជាមួយកម្មវិធី Make in Vietnam - Make in Da Nang៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.