ព័ត៍មាន

ទីក្រុង Hoi An បន្តជាគោលដៅទេសចរណ៍ជួរមុខរបស់វៀតណាម និងពិភពលោក

ទីក្រុង Hoi An បន្តជាគោលដៅទេសចរណ៍ជួរមុខរបស់វៀតណាម និងពិភពលោក

(VOVWORLD) - ក្នុងដំណាក់កាលឆ្នាំ ២០១២-២០២៥ ទីក្រុងបុរាណ Hoi An នៃទីក្រុង Da Nang បានវិនិយោគជាង ១.៣២៤ លានលានដុង (ប្រហែល ៥៨ លានដុល្លារអាមេរិក) ដើម្បីរៀបចំផែនការមេ អភិរក្ស ជួសជុល និងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោកដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍។ "Hoi An គឺជាគំរូមួយនៃទីក្រុងកំពង់ផែអាស៊ីប្រពៃណី ដែលត្រូវបានថែរក្សាយ៉ាងល្អឥតខ្ចោះ"។

បេតិកភណ្ឌវប្បធម៌ពិភពលោកទីក្រុងបុរាណ Hoi An គឺជាមោទនភាពរបស់វៀតណាមនៅលើផែនទីបេតិកភណ្ឌពិភពលោក។ រូបថត៖ Thanh Tùng/TTXVN

បេតិកភណ្ឌវប្បធម៌ពិភពលោកទីក្រុងបុរាណ Hoi An គឺជាមោទនភាពរបស់វៀតណាមនៅលើផែនទីបេតិកភណ្ឌពិភពលោក។ ទីក្រុង Hoi An ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ ១៩៩៩។ ក្នុងឆ្នាំ ២០១២ នាយករដ្ឋមន្ត្រីបានអនុម័តលើផែនការមេសម្រាប់ការអភិរក្ស ស្ដារឡើងវិញ និងការលើកកម្ពស់តម្លៃនៃទីក្រុងបុរាណ Hoi An ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ទីក្រុង Hoi An និងទេសចរណ៍ដំណាក់កាល ២០១២-២០២៥។

បន្ទាប់ពីទីក្រុង Da Nang ថ្មីត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃការរួមបញ្ចូលជាមួយខេត្ត Quang Nam ចាស់ ការកសាងផែនការអភិរក្ស និងលើកកំពស់តម្លៃបេតិកភណ្ឌសម្រាប់ដំណាក់កាលបន្ទាប់ គឺជាតម្រូវការយុទ្ធសាស្ត្រ និងបន្ទាន់។

ទីក្រុង Hoi An នៅតែជាគោលដៅទេសចរណ៍ជួរមុខរបស់វៀតណាម និងពិភពលោក។ ចាប់ពីឆ្នាំ ២០១២ រហុតដល់បច្ចុប្បន្ន Hoi An សម្រេចបានពានរង្វាន់ទេសចរណ៍ចំនួន ៨២ ដែលត្រូវបានជ្រើសរើសដោយអង្គការអន្តរជាតិ និងក្នុងស្រុកដ៏មានកិត្យានុភាពជាច្រើន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.