ព័ត៍មាន

ទីក្រុងហាណូយទទួលបានសេចក្ដីសម្រេចអំពីការបញ្ចប់ការកសាងជនបទថ្មី

ទីក្រុងហាណូយទទួលបានសេចក្ដីសម្រេចអំពីការបញ្ចប់ការកសាងជនបទថ្មី

(VOVWORLD) - នាថ្ងៃទី ២៦ ខែកញ្ញា ទីក្រុងហាណូយបានប្រារព្ធពិធីប្រកាសសេចក្តីសម្រេច ទទួលស្គាល់ទីក្រុងបានបញ្ចប់ភារកិច្ចកសាងជនបទថ្មីក្នុងឆ្នាំ ២០២៤ និងទទួល គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយ។

ទីក្រុងហាណូយទទួលបានសេចក្ដីសម្រេចអំពីការបញ្ចប់ការកសាងជនបទថ្មី។ (រូបថត៖ nhandan.vn)
ក្រោយរយៈពេលជិត ១៥ ឆ្នាំអនុវត្តន៍កម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី (ចាប់តាំងពីឆ្នាំ ២០១០) តំបន់ជនបទនៃរដ្ឋធានីបានឆ្លងកាត់ការផ្លាស់ប្តូរជា មូលដ្ឋាន និងទូលំទូលាយ។ គួរកត់សម្គាល់ថា សេដ្ឋកិច្ចមានការរីកចម្រើនខ្លាំង ហើយជីវភាពរស់នៅរបស់ប្រជាជនក៏មានភាពប្រសើរឡើងជាបន្តបន្ទាប់។ ប្រាក់ចំណូល ជាមធ្យមសម្រាប់មនុស្សម្នាក់នៅតំបន់ជនបទបានកើនពី ១៣ លានដុង (ឆ្នាំ២០១០) ឡើងដល់ ៧៤,៣ លានដុង (ឆ្នាំ២០២៤) ដែលនាំមុខប្រទេសទាំងមូល។ ទីក្រុងលែងមានគ្រួសារក្រីក្រទៀតហើយ។ ហេដ្ឋារចនាសម្ព័ន្ធជនបទមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយផ្លូវឃុំ ១០០% ត្រូវបានចាក់បេតុង គិលានដ្ឋានឃុំ ១០០% បំពេញតាមស្តង់ដារ ហើយប្រជាពលរដ្ឋជាង ៩៥% មានធានារ៉ាប់រងសុខភាព។ នៅឆ្នាំ ២០២៤ ឃុំទាំង ១០០% របស់ទីក្រុងហាណូយ បានបំពេញតាមស្តង់ដារជនបទថ្មី។ លោក Tran Sy Thanh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា៖
“កម្មវិធីជនបទថ្មីបានក្លាយទៅជា "ឆន្ទៈរបស់បក្ស ទឹកចិត្តរបស់ប្រជាជន" យ៉ាង ពិតប្រាកដ ដោយបង្កើតការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងគុណភាពជីវភាពរបស់ប្រជាជន ព្រមទាំងចាក់គ្រឹះដ៏រឹងមាំសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃរដ្ឋធានីផងដែរ”។
អបអរសាទរចំពោះលទ្ធផលលេចធ្លោក្នុងការកសាងជនបទថ្មីនៃទីក្រុង ហាណូយ អនុប្រធានរដ្ឋសភា លោក Le Minh Hoan បានស្នើថា នាពេលខាងមុខ ទីក្រុងហាណូយចាំបាច់ត្រូវបន្តឆ្ពោះទៅរកគោលដៅខ្ពស់ជាងនេះទៅទៀត នោះគឺការ អភិវឌ្ឍកសិកម្មអេកូឡូស៊ី ជនបទទំនើប កសិករស៊ីវិល័យ អភិវឌ្ឍន៍ចលនាយ៉ាង ស៊ីជម្រៅ ប្រកបដោយនិរន្តរភាព និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ នៃរដ្ឋធានី។
ក្នុងពិធីនេះ មានការអនុញ្ញាតពីប្រធានរដ្ឋ អនុប្រធានរដ្ឋសភា លោក Le Minh Hoan បានប្រគល់គ្រឿងឥស្សរិយយសថ្នាក់ទី១ ជូនបក្ខភាគ អាជ្ញាធរ និងប្រជាជន ទីក្រុងហាណូយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.