ព័ត៍មាន

ទីក្រុងហាណូយបូកសរុបការងាររៀបចំពិធីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា

ទីក្រុងហាណូយបូកសរុបការងាររៀបចំពិធីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា

(VOVWORLD) - នារសៀលថ្ងៃទី ១៥ ខែកញ្ញា គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បាន បើកសន្និសីទបូកសរុបការងាររៀបចំសកម្មភាពអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។

ប្រតិភូចូលរួមសន្និសីទ។ រូបថត៖ Huy Nam/VOV

ដោយអះអាងពីជោគជ័យនៃសកម្មភាពអបអរសាទរនាពេលកន្លងមក នេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh បានគូសបញ្ជាក់ពីការ ឆ្លើយតបយ៉ាងខ្លាំងក្លាប្រកបដោយអារិយ្យធម៌ របស់ប្រជាពលរដ្ឋរាប់លាននាក់ក្នុងរដ្ឋធានី និងជនរួមជាតិទូទាំងប្រទេស ដែលបានចូលរួមដោយផ្ទាល់ក្នុងពិធីអបអរសាទរ ក្បួនដង្ហែ ព្យុហយាត្រាក្នុងបរិយាកាសប្រកបដោយរបៀបរៀបរយ និងស៊ីវិល័យ។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh បានឲ្យដឹងថា៖ “សកម្មភាពអបអរសាទរ ពិធីអបអរសាទរ ក្បួនដង្ហែ ព្យុហយាត្រាបានបញ្ជាក់ពីកម្លាំងនៃមហាសាមគ្គីជនជាតិទាំងមូល ផ្សព្វផ្សាយនូវស្មារតីស្នេហាជាតិ និងមោទនភាពជាតិ។ នេះជាលទ្ធផលនៃការចូលរួមប្រកបដោយការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូលរបស់ទីក្រុង។ ទីក្រុងសូមកោតសរសើរ និងទទួលស្គាល់ដោយការគោរពចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែកដ៏ធំធេងរបស់សមូហភាព និងបុគ្គលដែលបានរួមចំណែកដល់ភាពជោគជ័យរួមនេះ”។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh  (រូបថត៖ Huy Nam/VOV)

ក្នុងឱកាសបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា ទីក្រុងហាណូយបានស្វាគមន៍ភ្ញៀវទេសចរណ៍ជាង២លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិជាង ៨ ម៉ឺននាក់។ ក្នុងឱកាសនេះ សមូហភាព និងបុគ្គលជាច្រើនដែលមានស្នាដៃឆ្នើមក្នុងការរៀបចំពិធីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ប្រកបដោយជោគជ័យ ត្រូវបាននាយករដ្ឋមន្ត្រី គណៈកម្មាធិការបក្សក្រុង និងគណៈកម្មាធិការប្រជាជនទីក្រុង លើកតម្កើងនិងកោតសរសើរផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.