ព័ត៍មាន

ទីក្រុងហាណូយត្រូវបានលើកតម្កើងនៅក្នុងពានរង្វាន់កំពូលៗចំនួន៤របស់ Tripadvisor

ទីក្រុងហាណូយត្រូវបានលើកតម្កើងនៅក្នុងពានរង្វាន់កំពូលៗចំនួន៤របស់ Tripadvisor

(VOVWORLD) - វិស័យទេសចរណ៍ហាណូយបន្តគូសសញ្ញាសម្គាល់យ៉ាងខ្លាំង ដោយបានបង្ហាញខ្លួននៅក្នុងប្រភេទសំខាន់ៗ ជាច្រើននៃពានរង្វាន់ Travelers’ Choice Best of the Best Destinations ២០២៦ ដោយវេទិកាទេសចរណ៍ អនឡាញឈានមុខគេ របស់ពិភពលោក Tripadvisor ទើបបានប្រកាស។

ហាណូយគឺជានិមិត្តរូបនៃវប្បធម៌ដ៏ប្រណិត (រូបថត៖ thanglong.chinhphu.vn)

ជាពិសេស នៅឆ្នាំនេះ ទីក្រុងហាណូយទទួលបានពានរង្វាន់ក្នុងប្រភេទដូចខាងក្រោម៖ គោលដៅទេសចរណ៍ឈានមុខគេទាំង ២៥ លើពិភពលោក (ចំណាត់ថ្នាក់លេខ ៤) គោលដៅទេសចរណ៍វប្បធម៌ឈានមុខគេទាំង ២៥ លើពិភពលោក (ចំណាត់ថ្នាក់លេខ ៧) គោលដៅទេសចរណ៍ឯករាជ្យឈានមុខគេទាំង ២៥ លើពិភពលោក (ចំណាត់ថ្នាក់លេខ ៧) និងគោលដៅទេសចរណ៍ធ្វើម្ហូបឈានមុខគេទាំង ២៥ លើពិភពលោក (ចំណាត់ថ្នាក់លេខ ១១)។

ការដាក់បញ្ចូលក្នុងពេលដំណាលគ្នាក្នុងប្រភេទពានរង្វាន់បានបង្ហាញពីភាពទាក់ទាញដ៏ទូលំទូលាយរបស់ទីក្រុងហាណូយ មិនត្រឹមតែនៅក្នុងទេសភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងជម្រៅវប្បធម៌ បទពិសោធន៍ដ៏រស់រវើក និងសមត្ថភាពក្នុងការបំពេញតាមនិន្នាការទេសចរណ៍សកលផងដែរ។

ម្ហូបអាហារហាណូយត្រូវបានគេស្គាល់ដោយសារភាពសម្បូរបែប និងភាពទំនើបរបស់ដែលបង្ហាញពីជម្រៅវប្បធម៌នៃរាជធានីអស់រយៈពេលរាប់រយឆ្នាំមកហើយ (រូបថត៖ thanglong.chinhphu.vn)

ពានរង្វាន់ឆ្នាំ ២០២៥ របស់ Tripadvisor ក៏បានលើកតម្កើង ទីក្រុងហាណូយក្នុងប្រភេទកំពូលទាំងបីលើពិភពលោកគឺ៖ គោលដៅវប្បធម៌ឈានមុខគេទាំង ២៥ របស់ពិភពលោក គោលដៅឈានមុខគេទាំង ២៥ របស់ពិភពលោក និងប្រភេទពិសេសគឺ គោលដៅពេញនិយមបំផុតទាំង ២៥ គ្រប់សម័យកាល៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.