ព័ត៍មាន

ទីលាននៅ Saint Petersburg (រុស្ស៊ី) បំពាក់ឈ្មោះលោកប្រធានហូជីមិញ

ទីលាននៅ Saint Petersburg (រុស្ស៊ី) បំពាក់ឈ្មោះលោកប្រធានហូជីមិញ

(VOVWORLD) - នាថ្ងៃទី ១១ ខែមីនា អភិបាលនៃទីក្រុងធំទីពីររបស់រុស្ស៊ី គឺទីក្រុង Saint Petersburg លោក Aleksandr Beglov បានចុះហត្ថលេខាលើក្រឹត្យមួយបំពាក់ឈ្មោះ “ហូជីមិញ” សម្រាប់ទីលានមួយនៅភាគខាងជើងនៃទីក្រុង។

យោងតាមក្រឹត្យនេះ ទីលាននៅមហាវិថីនៃខ័ណ្ឌ Vyborg នឹងបំពាក់ឈ្មោះថា “ទីលានហូជីមិញ”   ដែលជាឈ្មោះថ្នាក់ដឹកនាំដ៏មហិមានៃបដិវត្តន៍វៀតណាម ក៏ជាឈ្មោះនៃទីក្រុងចងសម្ព័ន្ធភាពជាមួយទីក្រុង Saint Petersburg ផង ដែរ។ ទីលាននេះមានទីតាំងនៅជាប់ផ្លូវហូជីមិញ និងនៅជាប់វិមានហូជីមិញ។

ដូច្នេះហើយ ចាប់ពីពេលនេះតទៅ នៅ Saint Petersburg មានសំណង់មួយដែលត្រូវបានគេដាក់ឈ្មោះថ្នាក់ដឹកនាំដ៏មហិមារបស់វៀតណាម រួមមានវិថីហូជីមិញ ទីលានហូជីមិញ និងវិមានហូជីមិញ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.