ព័ត៍មាន

ទីផ្សារភាគហ៊ុនវៀតណាមមានលក្ខណសន្ទនីយភាពធំជាងគេក្នុងអាស៊ាន

ទីផ្សារភាគហ៊ុនវៀតណាមមានលក្ខណសន្ទនីយភាពធំជាងគេក្នុងអាស៊ាន

(VOVWORLD) - នារសៀលថ្ងៃទី ១៧ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Gerald Toledano សមាជិកក្រុមប្រឹក្សាប្រតិបត្តិ នាយកក្រុមហ៊ុន ភាគហ៊ុនសកល និងទ្រព្យសកម្មនៃក្រុមហ៊ុន FTSE Russell ដែលជាក្រុមហ៊ុនចំណុះសម្ព័ន្ធផ្សារហ៊ុនទីក្រុងឡុងដ៍ (LSEG)។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទទួលជួបលោក Gerald Toledano សមាជិកក្រុមប្រឹក្សាប្រតិបត្តិ នាយកក្រុមហ៊ុនភាគហ៊ុនសកល និងផលិតផលទ្រព្យសកម្មនៃក្រុមហ៊ុន FTSE Russell  (រូបថត៖ 

Lại Hoa/VOV)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានឲ្យដឹងថា នាពេលកន្លងមកនេះ វៀតណាមបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការកែទម្រង់ទីផ្សារភាគហ៊ុន; ការកែលម្អបរិយាកាសវិនិយោគឱ្យកាន់តែ បើកចំហ តម្លាភាព និងអំណោយផល។ ប្តេជ្ញាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវរបស់អ្នកវិនិយោគ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលបានដាក់ជូនរដ្ឋសភា ដើម្បីអនុម័តច្បាប់ស្តីពីមូលបត្រដែលបានធ្វើវិសោធនកម្មនិងអនុម័តសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ តាមនោះ  លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ FTSE Russell បន្តត្រួតពិនិត្យ និងវាយតម្លៃប្រកបដោយគោលបំណង ត្រឹមត្រូវ និងទូលំទូលាយ ដែលឆ្លុះបញ្ចាំងពីការពិតនៃសេដ្ឋកិច្ច និងទីផ្សារមូលធនវៀតណាម។

 
ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ Lai Hoa/VOV

រីឯខ្លួនវិញ លោក Gerald Toledano បានវាយតម្លៃថា ការអភិវឌ្ឍទីផ្សារភាគហ៊ុនវៀតណាមទទួលបានលទ្ធផលសំខាន់ៗ ជាពិសេសលទ្ធផលគួរអោយចាប់អារម្មណ៍ទាក់ទងនឹងសន្ទនីយភាព (សាច់ប្រាក់ងាយស្រួល) ដែលជាទីផ្សារដែលមានសាច់ប្រាក់ងាយស្រួលធំបំផុត ក្នុងអាស៊ាន។ លោក Gerald Toledano បានយល់ស្របនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី ដោយបញ្ជាក់ថា FTSE Russell ប្តេជ្ញាបន្តរួមដំណើរនិងគាំទ្រដំណើរការធ្វើឱ្យប្រសើរឡើងនៃទីផ្សារភាគហ៊ុនវៀតណាមពីព្រំដែនឆ្ពោះទៅរកភាពរីកចម្រើន ក៏ដូចជាដំណើរការអភិវឌ្ឍរយៈពេលវែងរបស់វៀតណាម។ ជាពិសេស FTSE Russell នឹងចែករំលែកព័ត៌មានយ៉ាងសកម្មអំពីកំណែទម្រង់ និងវឌ្ឍនភាពរបស់វៀតណាមជាមួយអ្នកវិនិយោគអន្តរជាតិ៕ 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.