ព័ត៍មាន

ទិវាភពផែនដីឆ្នាំ ២០២៥ អំពាវនាវឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព

ទិវាភពផែនដីឆ្នាំ ២០២៥ អំពាវនាវឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - នាថ្ងៃ ២២ មេសា ពិភពលោកប្រារព្ធទិវាភពផែនដី (ទិវាមាតាភពផែនដីអន្តរជាតិ)។ ជាការបើកសារនៅថ្ងៃទិវាភពផែនដី ២០២៥ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការដុតឥន្ធនៈហ្វូស៊ីល គឺជាបុព្វហេតុនៃការឡើងកំដៅផែនដី ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញភ្លើងឆេះព្រៃ ទឹកជំនន់ និងរលកកំដៅ ឆក់យកជីវិត និងបំផ្លាញជីវភាពរស់នៅរបស់ប្រជាជន។

យោងតាមរដ្ឋបាលមហាសមុទ្រនិងខ្យល់អាកាសអាមេរិក (NOAA) ឆ្នាំ ២០២៤ នឹងក្លាយជាឆ្នាំដំបូងដែលសីតុណ្ហភាពសកលជាមធ្យមលើសពី ១,៥ អង្សាសេ បើប្រៀបធៀបទៅនឹងសម័យមុនឧស្សាហកម្ម (១៨៥០-១៩០០)។ កម្រិតទឹកសមុទ្រជាមធ្យមពិភពលោកបានកើនឡើងពី ២១ ទៅ ២៤ សង់ទីម៉ែត្រ ចាប់តាំងពីឆ្នាំ ១៨៨០។ អង្គការសុខភាពពិភពលោក (WHO) ព្យាករណ៍ថា ចន្លោះឆ្នាំ ២០៣០ និង ២០៥០ ការប្រែប្រួលអាកាសធាតុនឹងបណ្តាលឱ្យមានអ្នកស្លាប់បន្ថែមប្រហែល ២៥០.០០០ នាក់ក្នុងមួយឆ្នាំៗ។

នៅថ្ងៃទិវាភពផែនដីឆ្នាំ ២០២៥ មហាសន្និបាតអង្គការសហប្រជាជាតិបានកោះប្រជុំដោយមានការចូលរួមពីប្រព័ន្ធអង្គការសហប្រជាជាតិ និងអ្នកពាក់ព័ន្ធជាច្រើនដូចជាអ្នកជំនាញឯករាជ្យ និងវិទ្យាស្ថានស្រាវជ្រាវជាដើម។ កិច្ចប្រជុំនេះក៏រំពឹងថានឹងមានការចូលរួមពីតំណាងជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.