ព័ត៍មានទិវាបុណ្យវៀតណាមសុភមង្គលលើកដំបូង
ទិវាបុណ្យវៀតណាមសុភមង្គលលើកដំបូង
ថ្ងៃសៅរ៍, 16:06, 06/12/2025
VOV5
(VOVWORLD) - នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីបើកទិវាបុណ្យវៀតណាមសុភមង្គលឆ្នាំ ២០២៥ ដោយចាប់ផ្តើមដំណើររយៈពេល ៣ ថ្ងៃដ៏មានអត្ថន័យ ដើម្បីរីកសាយភាយ និងចែករំលែកសុភមង្គល។ ទិវាបុណ្យវៀតណាមសុភមង្គលលើកដំបូងនេះ ត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ទូរទស្សន៍វៀតណាម និងសមាគមវិចិត្រករថតរូបវៀតណាម។
គណៈប្រតិភូអនុវត្តន៍ពិធីបើក ទិវាបុណ្យ "វៀតណាមសុភមង្គល ឆ្នាំ ២០២៥"។ រូបថត៖ ណាំ ង្វៀន/VGP
|
ទិវាបុណ្យវៀតណាមសុភមង្គល គឺជាដំណើរនៃបទពិសោធន៍ដ៏ចម្រុះ និងសម្បូរបែប។ ព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានរៀបចំឡើងនៅជុំវិញបឹង Hoan Kiem ជាមួយនឹងកន្លែងឆ្លងបទពិសោធន៍ចំនួន ១៣ ដែលត្រូវបានរចនាឡើងដូចជាចង្វាក់អារម្មណ៍ចំនួន ១៣ នៅក្នុងចិត្តរបស់មនុស្សម្នាក់ៗដែលមកទស្សនានៅចុងសប្តាហ៍។ ចំណុចលេចធ្លោពិសេសនៃទិវាបុណ្យ វៀតណាមសុភមង្គល គឺជាពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំរបស់លំលោះ ក្រមុំ ចំនួន ៨០ គូ ក្រោមប្រធានបទ "ទិវាគូស្នេហ៍ - ស្នេហាជាសុភមង្គល" ជានិមិត្តរូបនៃដំណើរ ៨០ ឆ្នាំនៃ "ឯករាជ្យ - សេរីភាព - សុភមង្គល"។ ពិធីរៀបអាពាហ៍ពិពាហ៍នេះ មិនត្រឹមតែសម្រាប់គូស្វាមីភរិយាវ័យប៉ុណ្ណោះទេ ថែមទាំងលើកតម្កើងដល់គូស្វាមីភរិយាប្រាក់ មាស និងពេជ្រ ដែលបានរស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
គូស្នេហ៍មួយគូថតរូបអនុស្សាវរីយ៍នៅក្នុងទិវាបុណ្យ។ រូបថត៖ ង៉ុកអាញ/VOV5 |
ភ្ញៀវទេសចរអន្តរជាតិមានការរំភើបរីករាយចំពោះ "ទិវាបុណ្យវៀតណាមសុភមង្គលឆ្នាំ២០២៥"។ រូបថត៖ ណាំង្វៀន/VGP |
ទិវាបុណ្យវៀតណាមសុភមង្គល ឆ្នាំ ២០២៥ គឺជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាមដើម្បីឆ្ពោះទៅរកការកសាងទិវាបុណ្យវៀតណាមសុភមង្គលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ។ នៅឆ្នាំ ២០២៥ វៀតណាមនឹងជាប់ចំណាត់ថ្នាក់ទី ៤៦ នៅក្នុងសន្ទស្សន៍សុភមង្គលពិភពលោក កើន ៨ ចំណាត់ថ្នាក់បើប្រៀបធៀបនឹងឆ្នាំ ២០២៤៕
Tag:VOV / VOVworld / វៀតណាម / សុភមង្គល / ទិវាបុណ្យ