ព័ត៍មាន

ទឹកជំនន់មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅតាមខេត្តភាគខាងជើងដោយសារភ្លៀងធ្លាក់ខ្លាំងបន្ទាប់ពីព្យុះ

ទឹកជំនន់មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅតាមខេត្តភាគខាងជើងដោយសារភ្លៀងធ្លាក់ខ្លាំងបន្ទាប់ពីព្យុះ

(VOVWORLD) - ភ្លៀងធ្លាក់ខ្លាំងដែលអូសបន្លាយតាំងពីយប់ថ្ងៃទី ៦ ខែតុលា ដោយសារតែ ឥទ្ធិពលនៃព្យុះ Matmo បានបង្កឲ្យមានទឹកជំនន់នៅក្នុងតំបន់ជាច្រើននៅភាគខាងជើង ជាពិសេសនៅក្នុងខេត្ត Thai Nguyen។

ឥទ្ធិពលនៃព្យុះ Matmo បានបង្កឲ្យមានទឹកជំនន់នៅក្នុងតំបន់ជាច្រើននៅភាគខាងជើង ជាពិសេសនៅក្នុងខេត្ត Thai Nguyen។ (រូបថត៖ VGP)
លើសពីនេះ ការរអិលបាក់ដីបានកើតឡើង ធ្វើឱ្យខូចផ្លូវចរាចរណ៍ជាច្រើន បង្ខំឱ្យគ្រួសារជាច្រើនត្រូវជម្លៀសចេញជាបន្ទាន់ ដោយសារតែទឹកជំនន់ និងការរអិល បាក់ដី។ កម្មាភិបាល និងយុទ្ធជនរាប់ពាន់នាក់នៃកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត Thai Nguyen រួមជាមួយកម្លាំងប្រចាំតំបន់ អាជ្ញាធរ និងប្រជាជននៅមូលដ្ឋាន បានជម្លៀស អ្នកស្រុករាប់ពាន់នាក់ទៅកាន់ទីជម្រកសុវត្ថិភាព។ លោក Nong Minh Nguyen លេខាគណៈកម្មាធិការបក្សឃុំ Na Ri ខេត្ត Thai Nguyen ជាកន្លែងមួយដែលបាន រងគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុត បាននិយាយថា៖
"ទាក់ទងនឹងការងារជួយសង្គ្រោះ យើងបន្តពិនិត្យគ្រួសារ និងបុគ្គលណាដែល មិនទាន់យល់ព្រមជម្លៀស ដើម្បីបន្តបញ្ចុះបញ្ចូលពួកគេឱ្យចាកចេញពីតំបន់ដែល ត្រូវជន់លិច ធានាសុវត្ថិភាពប្រជាជន។ យើងក៏បានដាក់ស្លាកសញ្ញាព្រមាន និង បញ្ជូនកងកម្លាំងទៅយាមប្រចាំការនៅទីតាំងដែលមានហានិភ័យខ្ពស់ ជាពិសេស នៅតាមស្ពាន ហើយការពារមិនឱ្យមនុស្ស និងយានយន្តឆ្លងកាត់ទេ ដើម្បីធានា សុវត្ថិភាពជាដាច់ខាត"។
នៅខេត្ត Lang Son អាជ្ញាធរបាននិយាយថា មនុស្សជាង ១០០ នាក់ត្រូវបាន ជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាព បន្ទាប់ពីឧប្បត្តិហេតុបាក់ទំនប់វារីអគ្គីសនី កាលពីថ្ងៃទី ៧ ខែតុលា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.