ព័ត៍មាន

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ “ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល “សម័យកាលមាស”

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ “ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល “សម័យកាលមាស”

(VOVWORLD) - “ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានបានឈានចូល “ដំណាក់កាលមាស” ដោយមានសក្ដានុពលកិច្ចសហប្រតិបត្តិការបើកចំហ និងមានទំនុកចិត្តក្នុងការសម្រេចបានសមិទ្ធិផលជាច្រើនក្នុងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម លោក Kanat Tumysh (រូបថត៖ VTC)

នេះជាការវាយតម្លៃរបស់ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម លោក Kanat Tumysh នៅចំពោះមុខដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស តូ ឡឹម ទៅកាន់ប្រទេសកាហ្សាក់ស្ថានចាប់ពីថ្ងៃទី ៥-៧ ឧសភា។

យោងតាមលោកឯកអគ្គរដ្ឋទូត Kanat Tumysh បន្ទាប់ពីដំណើរទស្សនកិច្ចនៅវៀតណាមឆ្នាំ ២០២៣ របស់ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Jomart Tokaev ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម ទៅកាន់កាហ្សាក់ស្ថានលើកនេះ នឹងលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មីមួយ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា មូលដ្ឋានសម្រាប់ជំនឿនេះគឺថា ប្រទេសទាំងពីរសម្រេចបាននូវលទ្ធផលកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនក្នុងរយៈពេលថ្មីៗនេះ ជាពិសេសទំហំពាណិជ្ជ កម្មទ្វេភាគីកាលពីឆ្នាំមុនឈានដល់ជិត ១ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៤ ដងបើធៀបនឹងឆ្នាំ ២០២១ តាមនោះធ្វើឱ្យកាហ្សាក់ស្ថានក្លាយជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាម ក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) និងវៀតណាមជាដៃគូធំទីពីររបស់កាហ្សាក់ស្ថានក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លើសពីនេះ កិច្ចសហប្រតិបត្តិការអាកាសចរណ៍ ឡូគីស្ទិច និងទេសចរណ៍រវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំង ដោយក្នុងនោះមានជើងហោះហើរចំនួន ៤២ ជើងក្នុងមួយសប្តាហ៍រវាងប្រទេសទាំងពីរនៅខែមិថុនាក្រោយ ហើយចាប់ពីថ្ងៃទី ២៥ ឧសភាតទៅ ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរកាន់លិខិតឆ្លងដែនធម្មតានឹងចូលជាធរមានជាផ្លូវការ។

ទាក់ទិននឹងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោក ឯកអគ្គរដ្ឋទូត Kanat Tumysh បានបញ្ជាក់ថា នៅឆ្នាំ២០៣០ ប្រទេសទាំងពីរអាចបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីពី ២ ទៅ ៥ ដង (ពី ២ ទៅ ៥ ពាន់លានដុល្លារ) ព្រោះនៅមានសក្កានុពលច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យឡូគីស្ទីច កសិកម្ម ឧស្សាហកម្មការពារជាតិ ថាមពល។ល។  លោកឯកអគ្គរដ្ឋទូតបានអះអាងថា កាហ្សាក់ស្ថានមានការរំពឹងទុកខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស តូ ឡឹម ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងរៀបចំវេទិកាធុរកិច្ច ដោយមានការចូលរួមពីតំណាងធុរកិច្ចវៀតណាម និងកាហ្សាក់ស្ថានជាង ១២០ ហើយរំពឹងថា នឹងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ក្រោយរយៈពេល ៦៦ ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធាន ហូជីមិញលើកតំបូងនៅកាហ្សាក់ស្ថានក្នុងឆ្នាំ ១៩៥៩ ប្រទេសទាំងពីរកំពុងឈានចូលដល់ “សម័យកាលមាស” នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.