ព័ត៍មាន

ឯកអគ្គរដ្ឋទូតស្វីស៖ “ការចូលរួមរបស់វៀតណាមក្នុងសន្និសីទ WEF Davos គឺមានសារៈសំខាន់ខ្លាំងណាស់”

ឯកអគ្គរដ្ឋទូតស្វីស៖ “ការចូលរួមរបស់វៀតណាមក្នុងសន្និសីទ WEF Davos គឺមានសារៈសំខាន់ខ្លាំងណាស់”

(VOVWORLD) - ការដែលវៀតណាមបានចូលរួមយ៉ាងសកម្ម និងបញ្ចេញសំឡេងរបស់ខ្លួន នៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) មានសារសំខាន់ណាស់ ក្នុងពិភពលោកដែលកំពុងប្រឈមមុខនឹងភាពតានតឹងជាច្រើន។

នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម លោក Thomas Gass ក្នុងឱកាសនាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញ ជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ របស់ WEF នៅទីក្រុង Davos (ស្វីស) ចាប់ពីថ្ងៃទី ២០-២៣ ខែមករា។

ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម លោក Thomas Gass។ រូបថត៖ TTXVN

យោងតាមលោកឯកអគ្គរដ្ឋទូត Thomas Gass ឆ្នាំនេះ WEF Davos មានប្រធានបទ "ភាពជាដៃគូសម្រាប់យុគសម័យឆ្លាតវៃ" ដែលក្នុងនោះថ្នាក់ដឹកនាំនយោបាយនិងសេដ្ឋកិច្ចពិភពលោក រួមជាមួយអង្គការសង្គមស៊ីវិលនឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃសង្គមឆ្លាតវៃ ក្នុងបរិបទនៃការផ្ទុះបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ដូច្នេះ ការដែលប្រទេសដូចជាវៀតណាមចូលរួមយ៉ាងសកម្ម និងបញ្ចេញសំឡេងរបស់ខ្លួនគឺមានសារសំខាន់ពិសេស  ហើយភាគីស្វីសចង់ស្តាប់ការវិភាគរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអំពីស្ថានភាព និងដំណោះស្រាយជាសកល ដែលវៀតណាមអាចស្នើឡើងចំពោះបញ្ហាប្រឈមដែលបានដោយ WEF លើកឡើង។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ប្រទេសស្វីសចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្រថ្មីរបស់វៀតណាមលើការគៀងគរហិរញ្ញវត្ថុសម្រាប់ FinTech កសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម កៀរគរធនធានសម្រាប់ឧស្សាហកម្មឱសថ និងការច្នៃប្រឌិតថ្មីក្នុងវិស័យថាមពលកកើតឡើងវិញ ឧស្សាហកម្មសេវាកម្ម។ យោងតាមលោកឯកអគ្គរដ្ឋទូត Thomas Gass ទាំងនេះគឺជាវិស័យដែលស្វីសមានប្រៀបខ្លាំង និងផ្តល់អាទិភាពខ្ពស់លើការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.