ព័ត៍មាន

ឯកសារមានតម្លៃជាច្រើន ត្រូវបានដាក់តាំងបង្ហាញនៅ​ពិព័រណ៍សមុទ្រនិងកោះសមុទ្រ​វៀតណាម ឆ្នាំ ២០២២​

ឯកសារមានតម្លៃជាច្រើន ត្រូវបានដាក់តាំងបង្ហាញនៅ​ពិព័រណ៍សមុទ្រនិងកោះសមុទ្រ​វៀតណាម ឆ្នាំ ២០២២​

(VOVWORLD) - នាថ្ងៃទី ១៤ មិនា សាកលវិទ្យាល័យវិទ្យាសាស្ត្រ សង្គម និងមនុស្សសាស្ត្រទីក្រុងហូជីមិញ បានបើកការតាំងពិព័រណ៌ “សមុទ្រនិងកោះវៀតណាមឆ្នាំ ២០២២” ក្នុងឱកាសរំលឹកខួបលើកទី ៣៤ឆ្នាំ ទិវាដែលកងទ័ពជើងទឹក ៦៤នាក់ បានពលីជីវិតនៅកោះ Gac Ma ចំណុះប្រជុំកោះ Truong Sa (១៤ មីនា ១៩៨៨ - ១៤ មីនា ២០២២)។

ឯកសារសំខាន់ៗស្តីពីសមុទ្រនិងកោះសមុទ្រវៀតណាម ត្រូវបានដាក់តាំងបង្ហាញនៅពិព័រណ៍សមុទ្រ និងកោះសមុទ្រវៀតណាម ឆ្នាំ ២០២២ (រូបថត៖ VOV)

ការតាំងពិព័រណ៌នេះ បានបង្ហាញឯកសារមានតម្លៃជាច្រើន ដូចជាគន្ថនិទ្ទេសនិងផែនទីបុរាណចិនដែលមិនមានប្រជុំកោះ Hoang Sa និង Truong Sa ឡើយ; ផែនទីលោកខាងលេច មានប្រជុំកោះ Hoang Sa និង Truong Sa; ផែនទីនៃសម័យអាណានិគមបារាំង មានប្រជុំកោះ Hoang Sa និង Truong Sa; ផែនទីដែលមានរូបភាពសមុទ្រនិងកោះសមុទ្រវៀតណាមចាប់ពីឆ្នាំ ១៩៧៥ រហូតដល់បច្ចុប្បន្ន។

គំរូនៃនាវាឆ្មាំសមុទ្រវៀតណាម ត្រូវបានដាក់តាំងបង្ហាញនៅពិពណ៌សមុទ្រ និងកោះសមុទ្រវៀតណាម ឆ្នាំ ២០២២។(រូបថត៖ VOV)

អញ្ជើញចូលរួមការតាំងពិព័រណ៌នេះ មានសាស្ត្រាចារ្យ សិស្សានុសិស្ស និងអ្នកទស្សនា ក៏បានទៅទស្សនាគំរូនៃនាវាចំនួន ៧ របស់កងទ័ពជើងទឹកវៀតណាម តាមសម័យកាលប្រវត្តិសាស្ត្រនីមួយៗ ដូចជាគំរូទូកល្អី Tay Son ១គ្រឿង និងគំរូទូកកញ្ជើ១គ្រឿង។ លើសពីនេះទៅទៀត មានឯកសារ សៀវភៅ រូបថត និងវីដេអូឯកសារមួយចំនួនទៀត ទាក់ទងនឹងខ្លឹមសារសមុទ្រ និងកោះសមុទ្រវៀតណាមផងដែរ។ ការតាំងពិព័រណ៍នេះ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២០ ខែមីនា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.