ព័ត៍មាន

EU ចេញផ្សាយគំនិតផ្តួចផ្តើម InvesAI ជាមួយនឹងការផ្តល់មូលនិធិជាង ២០៦ ពាន់លានដុល្លារ

EU ចេញផ្សាយគំនិតផ្តួចផ្តើម InvesAI ជាមួយនឹងការផ្តល់មូលនិធិជាង ២០៦ ពាន់លានដុល្លារ

(VOVWORLD) - នៅថ្ងៃទី ១១ ខែកុម្ភៈនៅឯកិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិមិត្ត AI ដែលប្រព្រឹត្តទៅនៅទៅក្រុងប៉ារីស (ប្រទេសបារាំង) ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានប្រកាសជាផ្លូវការនូវគំនិតផ្តួចផ្តើម InvestAI។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen  (រូបថត៖ THX/TTXVN)

នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកៀងគរ ២០០ ពាន់លានអឺរ៉ូ (ជាង ២០៦6 ពាន់លានដុល្លារអាមេរិក) ក្នុងការវិនិយោគចូល AI រួមទាំងមូលនិធិអឺរ៉ុបថ្មីមានតម្លៃ ២០ ពាន់លានអឺរ៉ូ ដើម្បីអភិវឌ្ឍន៍រោងចក្រ AI ខ្នាតធំ។ InvestAI ត្រូវបានគេរំពឹងថានឹងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទ្វីបអឺរ៉ុបដើម្បីក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ AI ឈានមុខគេរបស់ពិភពលោក។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី von der Leyen បានសង្កត់ធ្ងន់ថា AI ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍របស់អឺរ៉ុប។ លោកស្រីជឿជាក់ថា បច្ចេកវិទ្យានេះនឹងរួមចំណែកដល់ការកែលម្អសេវាថែទាំសុខភាព ជំរុញការស្រាវជ្រាវ ការច្នៃប្រឌិត និងការលើកកម្ពស់ការប្រកួតប្រជែង។ លោកស្រីក៏បានបង្ហាញពីបំណងប្រាថ្នារបស់នាងថា AI នឹងក្លាយជាកត្តាជំរុញនៃការរីកចម្រើន និងនាំមកនូវផលប្រយោជន៍រួម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.