ព័ត៍មាន

EU ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ឆ្លើយ​តបនឹង​អាមេរិក​តាមរយៈ​កញ្ចប់​វិធានការ​ដែល​មាន​តម្លៃ​ ១០៩ ពាន់​លាន​ដុល្លារ

EU ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ឆ្លើយ​តបនឹង​អាមេរិក​តាមរយៈ​កញ្ចប់​វិធានការ​ដែល​មាន​តម្លៃ​ ១០៩ ពាន់​លាន​ដុល្លារ

(VOVWORLD) - តំណាងនៃសមាជិកសហភាពអឺរ៉ុប (EU) ចំនួន ២៦ ដោយមិនរាប់បញ្ចូលប្រទេសហុងគ្រីនាថ្ងៃទី ២៤ ខែកក្កដា បានអនុម័តលើការដំឡើងពន្ធលើទំនិញអាមេរិកមួយចំនួន ដែលមានតម្លៃ ៩៣ ពាន់លានអឺរ៉ូ ស្មើនឹង ១០៩ ពាន់លានដុល្លារ ចាប់ពីថ្ងៃទី ៧ ខែសីហា ប្រសិនបើការចរចារពន្ធមិនដំណើរការ។

រូបភាព៖ REUTERS/Dado Ruvic

កាយវិការថ្មីរបស់ EU រួមមានកញ្ចប់ពន្ធចំនួន ២១ ពាន់លានអឺរ៉ូ (២៤,៧ ពាន់លានដុល្លារ) ដែលត្រូវបានអនុម័តពីមុនមកលើទំនិញរបស់សហរដ្ឋអាមេរិក និងកញ្ចប់ដែលបានអនុម័តថ្មីៗនេះចំនួន ៧២ ពាន់លានអឺរ៉ូ (៨៤,៥ ពាន់លានដុល្លារ) ដែលផ្តោតលើការនាំចេញសំខាន់ៗជាច្រើនរបស់សហរដ្ឋអាមេរិកទៅកាន់អឺរ៉ុប ដូចជាសណ្តែកសៀង យន្តហោះ និងរថយន្ត។

មួយថ្ងៃមុននេះ គណៈកម្មការអឺរ៉ុប (EC) បានសង្កត់ធ្ងន់ថា សកម្មភាពពន្ធគយរបស់សហភាពអឺរ៉ុបគឺឆ្លើយតបទៅនឹងពន្ធគយ ៣០% របស់សហរដ្ឋអាមេរិកដែលបានប្រកាសថ្មីដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា ខណៈពេលដែលបញ្ជាក់ថា គោលដៅសំខាន់នៃប្លុក ២៧ គឺនៅតែស្វែងរកដំណោះស្រាយ "ផលប្រយោជន៍ទៅវិញទៅមក" ជាមួយទីក្រុងវ៉ាស៊ីនតោន៕  

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.