ព័ត៍មាន

EU យល់ព្រមដាក់ពង្រាយបេសកកម្មត្រួតពិនិត្យច្រក​ទ្វាព្រំដែន Rafah ឡើងវិញ

EU យល់ព្រមដាក់ពង្រាយបេសកកម្មត្រួតពិនិត្យច្រក​ទ្វាព្រំដែន Rafah ឡើងវិញ

(VOVWORLD) - សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី ២៧ ខែមករា បានយល់ព្រមដាក់ពង្រាយឡើងវិញនូវបេសកកម្មត្រួតពិនិត្យច្រកទ្វារព្រំដែន Rafah រវាងតំបន់ហ្គាហ្សានិងអេហ្ស៊ីប ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។

សហភាពអឺរ៉ុបបានបង្កើតបេសកកម្មស៊ីវិលមួយក្នុងឆ្នាំ ២០០៥ ដើម្បីជួយត្រួតពិនិត្យច្រកទ្វាព្រំដែន Rafah ប៉ុន្តែវាត្រូវបានផ្អាកនៅឆ្នាំ ២០០៧ បន្ទាប់ពីចលនាអ៊ីស្លាមហាម៉ាសបានទន្ទ្រានកាន់កាប់តំបន់ហ្គាហ្សា។

ច្រកទ្វាព្រំដែន Rafah រវាងតំបន់ហ្គាហ្សា និងប្រទេសអេហ្ស៊ីប។ រូបថត៖ THX/TTXVN

តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសសហភាពអឺរ៉ុប លោក Kaja Kallas បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានយល់ព្រមដាក់ពង្រាយបេសកកម្មឡើងវិញ។ យោងតាមលោកស្រី Kallas បេសកកម្មត្រួតពិនិត្យច្រកទ្វាព្រំដែន Rafah អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្របទឈប់បាញ់នៅតំបន់ហ្គាហ្សា។ បេសកកម្មនេះនឹងចាប់ផ្តើមដំណើរការចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥។ ប្រការនេះនឹងអនុញ្ញាតឱ្យអ្នករងរបួសមួយចំនួន ចាកចេញពីតំបន់ហ្គាហ្សាសម្រាប់ការថែទាំសុខភាព។

ច្រកទ្វាព្រំដែន Rafah ត្រូវបានបិទនៅក្នុងខែឧសភា ឆ្នាំ ២០២៤ នៅពេលដែលកងទ័ពអ៊ីស្រាអែលដណ្តើមបានច្រកទ្វារព្រំដែននៅខាងហ្គាហ្សា។ នាពេលថ្មីៗនេះ អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងផ្លាស់ប្តូរចំណាប់ខ្មាំង ដើម្បីបញ្ឈប់សង្រ្គាមដែលអូសបន្លាយរយៈពេលជាង ១៥ ខែ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.