ព័ត៍មាន

គម្រោងចំនួន ២៥០ មានលក្ខណៈគ្រប់គ្រាន់គ្រោងនឹង ចាប់ផ្តើមសាងសង់និងបើកសម្ពោធនៅថ្ងៃទី ១៩ ខែសីហា

គម្រោងចំនួន ២៥០ មានលក្ខណៈគ្រប់គ្រាន់គ្រោងនឹង ចាប់ផ្តើមសាងសង់និងបើកសម្ពោធនៅថ្ងៃទី ១៩ ខែសីហា

(VOVWORLD) - ពិធីបើកការដ្ឋានសាងសង់ និងសម្ពោធគម្រោង និងសំណង់ធំៗជាង ២៥០ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៩ សីហា ដោយមានតភ្ជាប់បណ្តាញពីទីតាំងកណ្តាលនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ (ឃុំ Dong Anh ទីក្រុងហាណូយ) ជាមួយប្រព័ន្ធអ៊ីនធឺណិត និងទូរទស្សន៍ចំនួន ៨០ នៅតាមទីតាំងមានគម្រោងនិងសំណង់ទូទាំងប្រទេស។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការត្រៀមរៀបចំពិធីសម្ពោធ និងបើកការដ្ឋានសាងសង់គម្រោង និងសំណង់ ដើម្បីអបអរសាទរខួបលើកទី៨០ ទិវាបុណ្យជាតិ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) នារសៀលថ្ងៃទី១២ ខែសីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលរបស់ស្ថាប័នពាក់ព័ន្ធ។ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរៀបចំព្រឹត្តិការណ៍នេះ មិនត្រឹមតែដើម្បីអបអរសាទរពិធីបុណ្យធំៗប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតកម្លាំងចិត្ត ជំរុញទឹកចិត្ត បំផុសគំនិត ស្មារតីលះបង់ បង្កើតកម្លាំងចលករ ដើម្បីបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិទៀតផង។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីការត្រៀមរៀបចំធីបើកការដ្ឋានសាងសង់ និងសម្ពោធគម្រោង និងសំណង់ធំៗ ដើម្បីអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិ - រូបថត៖ VGP/Nhat Bac

សូមគូសបញ្ជាក់ថាគម្រោង និងសំណង់ធំៗចំនួន ២៥០ របស់ក្រសួង សាខា មូលដ្ឋាន សាជីវកម្ម និងក្រុមហ៊ុនទូទៅ មានទុនវិនិយោគសរុបប្រហែល ១.២៦០.០០០ ពាន់លានដុង (ជាង ៥៥ ពាន់លានដុល្លារអាមេរិក) ពីថវិការរដ្ឋ និងប្រភពទុនផ្សេងទៀត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.