ព័ត៍មាន

គម្រោងចំនួន ២៥០ ត្រូវបានចាប់ផ្តើមបើកការដ្ឋានសងសង់និងបើកសម្ពោធ ក្នុងពេលដំណាលគ្នា

គម្រោងចំនួន ២៥០ ត្រូវបានចាប់ផ្តើមបើកការដ្ឋានសងសង់និងបើកសម្ពោធ ក្នុងពេលដំណាលគ្នា

(VOVWORLD) - ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវានុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា នៅព្រឹកថ្ងៃទី ១៩ សីហានេះ គម្រោងនិងសំណង់សំខាន់ៗ ចំនួន ២៥០ ត្រូវបានចាប់ផ្តើមបើកការដ្ឋានសាងសង់ និងបើកសម្ពោធ ក្នុងពេលដំណាលគ្នា នៅក្នុងខេត្ត ក្រុងទាំង ៣៤ ទូទាំងប្រទេស។

មជ្ឈមណ្ឌលតាំងពិព័រណ៌វៀតណាម (Dong Anh, Hanoi) បានបើកសម្ពោធនាថ្ងៃទី ១៩ សីហា។ រូបថត៖ Quoc Khanh/TTXVN

ក្នុងចំណោមគម្រោងដែលបានបើកសម្ពោធនៅថ្ងៃនេះ គឺមជ្ឈមណ្ឌលពិព័រណ៍ជាតិដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ ស្ថិតក្នុងមជ្ឈមណ្ឌលពិព័រណ៍ធំជាងគេទាំង ១០ ក្នុងពិភពលោក។ មានទីតាំងនៅភាគឦសាននៃទីក្រុងហាណូយ មជ្ឈមណ្ឌលតាំងពិព័រណ៍មានទំហំជាង ៩០០.០០០ ម៉ែត្រការ៉េ។ លោកស្រី Ly Hoa Lien អគ្គនាយិការរងនៃក្រុមហ៊ុនភាគហ៊ុនពិព័រណ៍ជាតិវៀតណាមបានមានប្រសាសន៍ថា៖ “នេះជានិមិត្តរូបរបស់ទីក្រុងហាណូយ របស់ប្រទេសជាតិ។ ការរចនានៃនិមិត្តសញ្ញានេះអាចមើលឃើញពីចម្ងាយ នៅលើយន្តហោះអ្នកអាចមើលឃើញរូបរាងដ៏ធំសម្បើមណាស់។ នេះជាមោទនភាពរបស់ប្រជាជនជាច្រើននៅក្នុងរដ្ឋធានី។ គម្រោងនេះមានមុខងារជាច្រើន ជាមួយនឹងទំហំផ្ទៃក្នុងផ្ទះជាង ១០០.០០០ម៉ែត្រការ៉េ អាចផ្ទុកនូវព្រឹត្តិការណ៍ជាច្រើន ការតាំងពិពណ៌ ពាណិជ្ជកម្ម សិល្បៈ កីឡា នយោបាយ។ នេះជាសំណង់មិនធ្លាប់មាននៅវៀតណាម”។

នៅថ្ងៃនេះផងដែរ មានគម្រោងនិងសំណង់ចំនួន ១៦១ ត្រូវបានចាប់ផ្តើមបើកការៈដ្ឋានសាងសង់ក្នុងពេលដំណាលគ្នា រួមទាំងអាកាសយានដ្ឋាន Gia Binh (មានទីតាំងនៅខេត្ត Bac Ninh) ផងដែរ។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលដែលបានធ្វើឡើងកាលពីខែឧសភាកន្លងទៅ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានមានប្រសាសន៍ថា៖ “អាកាសយានដ្ឋាន Gia Binh គឺជាគម្រោងដ៏សំខាន់មួយ រួមចំណែកក្នុងការសម្រាលបន្ទុកលើសចំណុះរបស់អាកាសយានដ្ឋាន Noi Bai។ ទី២ រួមចំណែកលើកកម្ពស់ឋានៈ របស់ប្រទេសដើម្បីស្វាគមន៍សន្និសីទ APEC ២០២៧។ ទី៣ លើកកំពស់មុខមាត់រដ្ឋធានី ទេសភាព សម្រាលការកកស្ទះចរាចរណ៍នៅរដ្ឋធានីហាណូយ។ ទាំងអស់ត្រូវធ្វើជាបន្ទាន់ដើម្បីឱ្យផ្លូវនិងព្រលានយន្តហោះអាចបង្ហើយរួសរាល់នៅឆ្នាំ២០២៦”។

ទិដ្ឋភាពនៃអាកាសយានដ្ឋានអន្តរជាតិ Gia Binh ។ រូបថត៖ VNA

យោងតាមផែនការរបស់រដ្ឋាភិបាល និងក្រសួងនានា នៅតាមមូលដ្ឋាន នៅព្រឹកនេះនឹងតភ្ជាប់បណ្តាញ់ផ្សាយផ្ទាល់ និងអនឡាញចំនួន ៨០ រៀបចំពិធីបើកការដ្ឋានសាងសង់ និងសម្ពោធគម្រោងចំនួន ២៥០។ ស្ថានីយ៍កណ្តាលគឺនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ ឃុំ Dong Anh នៃទីក្រុងហាណូយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.