ព័ត៍មាន

គម្រោងផ្លូវរថភ្លើង Lao Cai - Hanoi - Hai Phong នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

គម្រោងផ្លូវរថភ្លើង Lao Cai - Hanoi - Hai Phong នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

(VOVWORLD) - អង្គភាពនានាត្រូវកសាងផែនទីបង្ហាញផ្លូវដោយយកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ ជាថ្ងៃបើកការដ្ឋានសាងសង់ដោយព្រមៗគ្នា នៃចំណុចទាំង ៥ ក្នុងគម្រោងផ្លូវរថភ្លើង Lao Cai-Ha Noi-Hai Phong។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់និងគម្រោងសំខាន់ៗថ្នាក់ជាតិក្នុងវិស័យផ្លូវដែក ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV)
នេះជាការណែនាំរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់និងគម្រោងសំខាន់ៗថ្នាក់ជាតិ ក្នុងវិស័យផ្លូវដែក នៅឯកិច្ចប្រជុំកាលពីថ្ងៃទី ២០ ឧសភា នៅទីក្រុងហាណូយ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនលើអ័ក្សខាង ជើង-ខាងត្បូង ខ្សែរថភ្លើង Lao Cai – Ha Noi - Hai Phong និងខ្សែរថភ្លើងតភ្ជាប់ ជាមួយប្រទេសចិន។
លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងហិរញ្ញវត្ថុពិភាក្សាជាមួយភាគីចិនដើម្បីផ្តល់ប្រាក់កម្ចីអនុគ្រោះល្អបំផុតសម្រាប់គម្រោងនេះ; បង្កើតមូលនិធិចំនួន ៥០០  ទ្រីលានដុង (ប្រហែល ២១,៦ ពាន់លានដុល្លារអាមេរិក) ដើម្បីអនុវត្តន៍គម្រោងនានា ទាក់ទងនឹងវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖
“ការខ្ចីដើមទុន ត្រូវតែផ្អែកលើសមត្ថភាពរបស់ខ្លួន ដោយឈរលើមូលដ្ឋាននោះ ខ្ចីដើមទុន កៀរគរដើមទុនពីប្រភពធនាគារ។ បញ្ហាទីពីរគឺការផ្ទេរបច្ចេកវិទ្យា ដែលជា បញ្ហាគន្លឹះ។ ការផ្ទេរបច្ចេកវិទ្យាមានបញ្ហាជាមូលដ្ឋានចំនួនពីរ គឺការផលិតក្បាល ម៉ាស៊ីន និងឧបករណ៍បញ្ជា។ ទាក់ទងនឹងការបណ្ដុះបណ្ដាល យើងត្រូវស្រមៃមើលថា តើយើងត្រូវការកម្មករ វិស្វករ ប៉ុន្មាននាក់ ដូច្នេះពេលក្រោយមកយើងអាចគ្រប់គ្រង និងកសាងឧស្សាហកម្មផ្លូវដែកបាន”។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួងសំណង់ពិភាក្សាជាមួយក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍ផ្លូវដែកល្បឿនលឿន VinSpeed ដើម្បីដាក់ពង្រាយផ្លូវ រថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូងផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.