ព័ត៍មាន

គណៈកម្មការអឺរ៉ុបផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-MERCOSUR

គណៈកម្មការអឺរ៉ុបផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-MERCOSUR

(VOVWORLD) - គណៈកម្មការអឺរ៉ុប (EC) នៅថ្ងៃទី ៣ ខែកញ្ញា បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប (EU) - ទីផ្សាររួមភាគខាងត្បូង (MERCOSUR) ហើយបានអំពាវនាវឱ្យរដ្ឋជាសមាជិកផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ដើម្បីបង្កើតជាតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកដែលមានអ្នកប្រើប្រាស់ប្រហែល ៧០០ លាននាក់។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ។ រូបថត៖ Inquam Photos/George Calin តាមរយៈ REUTERS

ថ្លែងនៅក្នុងបទបង្ហាញនៃកិច្ចព្រមព្រៀងនេះ ប្រធាន EC លោកស្រី Ursula von der Leyen បានអះអាងថា អាជីវកម្ម EU និងវិស័យកសិ-ម្ហូបអាហាររបស់ EU នឹងទទួលបានអត្ថប្រយោជន៍ភ្លាមៗពីការកាត់បន្ថយពន្ធគយនិងថ្លៃដើម រួមចំណែកដល់កំណើនសេដ្ឋកិច្ច។ យោងតាមកិច្ចព្រមព្រៀងនេះ ប្រទេស MERCOSUR នឹងលុបចោលជាបណ្តើរៗនូវពន្ធនាំចូលលើ ៩១% នៃទំនិញរបស់សហភាពអឺរ៉ុប ដោយជួយអ្នកនាំចេញអឺរ៉ុប        សន្សំសំចៃបានជាង ៤ ពាន់លានអឺរ៉ូ (៤,៦ ពាន់លានដុល្លារ) ក្នុងពន្ធប្រចាំឆ្នាំនៅអាមេរិកឡាទីន ព្រមទាំងអាចបង្កើនការនាំចេញរបស់សហភាពអឺរ៉ុបទៅកាន់ MERCOSUR ដល់ទៅ ៣៩% ឬ ៤៩ ពាន់លានអឺរ៉ូ (៥៧ពាន់លានដុល្លារអាមេរិក)។

តាមរយៈការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ EC បានបោះជំហានផ្លូវការដំបូងមុននឹងបញ្ជូនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទៅកាន់ប្រទេសសមាជិកទាំង ២៧ និងសមាជិកសភាអឺរ៉ុប។ ឯកសារនេះ ត្រូវតែការយល់ព្រមពីរដ្ឋសមាជិកសហភាពអឺរ៉ុបយ៉ាងតិចចំនួន ១៥ និងសភាអឺរ៉ុប ដើម្បីឈានដល់ការអនុម័តជាផ្លូវការ។ ប្រទេសមួយចំនួននៅតែប្រឆាំងកិច្ចព្រមព្រៀងនេះ ដែលសម្លេងភាគច្រើនគឺបារាំង ដែលបារម្ភថាទំនិញកសិកម្មថោកពីទូទាំងអាត្លង់ទិកនឹងធ្វើឱ្យខូចដល់កសិកម្មអឺរ៉ុប៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.