ព័ត៍មាន

គ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន៖ ចំនួនអ្នកស្លាប់បន្តកើនឡើង

គ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន៖ ចំនួនអ្នកស្លាប់បន្តកើនឡើង

(VOVWORLD) - ចំនួនអ្នកស្លាប់និងរងរបួសនៅក្នុងគ្រោះរញ្ជួយដីនៅប្រទេសអាហ្វហ្គានីស្ថាននាយប់ថ្ងៃទី ៣១ ខែសីហាបានបន្តកើនឡើងខ្ពស់ នៅពេលដែលមនុស្សជាង ៨០០ នាក់បានស្លាប់និងជិត ២.៨០០ នាក់ទៀតរងរបួស។

ផ្ទះមួយខ្នងបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ នៅប្រទេសអាហ្វហ្គានីស្ថាននាពាក់កណ្តាលអធ្រាត្រ នៅស្រុក Dara Noor ទីក្រុង Jalalabad ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។ រូបថត៖ REUTERS/Sayed Hassib

ទន្ទឹមនឹងនេះ ក្រុមជួយសង្គ្រោះមកពីបណ្តាប្រទេស និងអង្គការសហប្រជាជាតិ កំពុងព្យាយាមទៅដល់តំបន់រងគ្រោះ នៅតំបន់ដាច់ស្រយាល និងតំបន់ដែលមិនសូវមានទំនាក់ទំនងល្អ ដើម្បីវាយតម្លៃលើការខូចខាត ក៏ដូចជាអនុវត្តន៍សកម្មភាព ផ្តល់ជំនួយមនុស្សធម៌។ បច្ចុប្បន្ន មានការដាក់ពង្រាយកងកម្លាំងជួយសង្គ្រោះដោយយន្តហោះចំនួន៤០លើក។

ប្រទេសជាច្រើននៅក្នុងតំបន់បានសម្តែងការរំលែកទុក្ខ និងផ្តល់ជំនួយដល់ប្រទេសអាស៊ីភាគនិរតីនេះ ក្នុងការដោះស្រាយគ្រោះមហន្តរាយ។ នៅក្នុងសារមួយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះសោកនាដកម្មនៅអាហ្វហ្គានីស្ថាន និងបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច សម្រាប់ផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តជាបន្ទាន់ និងជំនួយមនុស្សធម៌ដល់ប្រទេសជិតខាង។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar បានសន្យាសាមគ្គីជាមួយអាហ្វហ្គានីស្ថាន ហើយនឹងជួយឧបត្ថម្ភប្រទេសនេះ ក្នុងគ្រាដ៏លំបាកនេះ។ នៅក្នុងសេចក្តីប្រកាសមួយ អគ្គលេខាអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ក៏បានផ្ញើសាររំលែកទុក្ខដល់រដ្ឋាភិបាលតាលីបង់ និងបានសម្តែងការអាណិតអាសូរជាមួយប្រជាជននៃប្រទេសនេះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.