កាលពីយប់ថ្ងៃទី ២០ មករា ក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលប្រារព្ធឡើងនៅប្រទេសម៉ាឡេស៊ី ក្រុម ហូមស្ទេ ភូមិ Tha ឃុំ Phuong Do ទីក្រុង Ha Giang ខេត្ត Ha Giang ជាអង្គភាពមួយ ក្នុងចំណោមអង្គភាពចំនួន ៥ ដែលតំណាងឱ្យប្រទេសវៀតណាមទទួលពានរង្វាន់ ហូមស្ទេអាស៊ាន ឆ្នាំ២០២៥។ នេះគឺជាពានរង្វាន់ដ៏ថ្លៃថ្លាបស់អាស៊ាន ដែលរួមចំណែក លើកតម្កើង និងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ដែលជាឱកាសដើម្បីផ្សព្វផ្សាយម៉ាក យីហោទេសចរណ៍សហគមន៍នៃខេត្ត Ha Giang ទៅកាន់ពិភពលោក។ ទន្ទឹមនឹងនោះ លើកកំពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយទេសចរណ៍ និងអភិវឌ្ឍន៍ម៉ាកយីហោ ទេសចរណ៍ Ha Giang ដែលជាគោលដៅវប្បធម៌ឈានមុខគេក្នុងតំបន់អាស៊ី។
លោក Tran Song Ha អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ha Giang ប្រធានគណៈប្រតិភូ (ទី ២ ពីខាងស្តាំ) និងគណៈប្រតិភូទទួលពានរង្វាន់។
(រូបថត៖ Vinh Phong/VOV5)